សហភាពអឺរ៉ុបបានបែកបាក់គ្នាក្នុងការជ្រើសរើសប្រធានគណៈកម្មការអឺរ៉ុប

(VOVWORLD) - នាថ្ងៃទី ២៨ ខែឧសភា ថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU)ទាំង ២៨ រូបបានជួបជុំគ្នាក្រៅផ្លូវការ ដើម្បីពិភាក្សាអំពីការជ្រើសរើសបេក្ខជនសម្រាប់តំណែងសំខាន់ ៗ ក្នុងប្លុកនេះសំរាប់អាណត្តិថ្មី។
សហភាពអឺរ៉ុបបានបែកបាក់គ្នាក្នុងការជ្រើសរើសប្រធានគណៈកម្មការអឺរ៉ុប - ảnh 1 បេក្ខជននៃគណបក្សប្រជាជនអឺរ៉ុប (EPP) លោក Manfred Weber

ក៏ប៉ុន្តែ ភាគីនានាមានការខ្វែងគំនិតគ្នាដោយមានទស្សនៈផ្សេងៗពីគ្នាលើបេក្ខជន ជាពិសេសគឺតំណែងប្រធានគណៈកម្មការអឺរ៉ុប (EC) ដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប។ ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មានបន្ទាប់ពីជំនួបនោះ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានមានប្រសាសន៍ថាលោកស្រី បានគាំទ្របេក្ខជននៃគណបក្សប្រជាជនអឺរ៉ុប (EPP) លោក Manfred Weber ធ្វើជាប្រធាន EC ។ ទោះជាយ៉ាងណាក៏ដោយ លោកស្រី Merkel បានបញ្ជាក់ថាថ្នាក់ដឹកនាំសហភាពអឺរ៉ុបមួយចំនួន បានគាំទ្របេក្ខជនផ្សេងៗទៀតហើយក៏ស្វែងរកការសម្រុះសម្រួលជាបន្តទៀតនាពេលអនាគតផងដែរ។

ចំពោះប្រធានាធិបតីបារាំង លោក Emmanuel Macron វិញ លោកបានមានប្រសាសន៍ថា លោកមានបំណងចង់ឃើញស្ត្រី ២ រូប និងបុរស ២ រូបទៀតដែលមានឥរិយាបថស្វាហាប់ ឲ្យក្លាយទៅជាថ្នាក់ដឹកនាំសហភាពអឺរ៉ុប ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ បើទោះបីជាលោកមិនបង្ហើបឲ្យដឹងឈ្មោះបេក្ខជនទាំងនេះនៅពេលនេះក៏ដោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ