សហភាពអឺរ៉ុបបានប្រកាសបញ្ជីមុខទំនិញរបស់អាមេរិកដែលត្រូវបានយកពន្ធ

(VOVWORLD) - នាថ្ងៃទី ១៧ ខែមេសា គណៈកម្មការអឺរ៉ុប (EC) បានប្រកាសបញ្ជីទំនិញដែលនាំចូលពីអាមេរិកដែលអាចនឹងត្រូវបានយកពន្ធក្នុងទឹកប្រាក់ចំនួន ២០ ពាន់លានដុល្លារអាមេរិក ដោយសារមូលហេតុពីជម្លោះអន្តរអាត្លង់ទិកស្តីពីគោលនយោបាយផ្តល់ជំនួយឧបត្ថម្ភសម្រាប់ក្រុមហ៊ុនផលិតយន្តហោះនានា។
សហភាពអឺរ៉ុបបានប្រកាសបញ្ជីមុខទំនិញរបស់អាមេរិកដែលត្រូវបានយកពន្ធ - ảnh 1 សហភាពអឺរ៉ុបបានប្រកាសបញ្ជីមុខទំនិញរបស់អាមេរិកដែលត្រូវបានយកពន្ធ (រូបភាពឧទាហរណ៍)

កាលពីសបា្ដហ៍មុន រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសបញ្ជីមុខទំនិញរបស់សហភាពអឺរ៉ុបដែលត្រូវបានទីក្រុងវ៉ាស៊ីងតោនវាយពន្ធបន្ថែមក្នុងនោះមានយន្តហោះពាណិជ្ជកម្មខ្នាតធំ គ្រឿងបន្លាស់យន្តហោះ ផលិតផលទឹកដោះគោនិងស្រាក្រហម ដោយសំដៅឆ្លើយតទៅនឹងការផ្តល់ជំនួយឧបត្ថម្ភធនរបស់សហភាពអឺរ៉ុបសម្រាប់ក្រុមហ៊ុន Airbus ដោយមានទឹកប្រាក់ចំនួន ១១ ពាន់លានដុល្លារអាមេរិក (តាមការប៉ាន់ស្មានរបស់អាមេរិក)។ ទីក្រុង   ព្រុចសែលបានឆ្លើយតបវិញដោយប្រកាសបញ្ជីមុខទំនិញនាំចូលរបស់អាមេរិកក្នុងទឹកប្រាក់ចំនួន ២០ ពាន់លានដុល្លារអាមេរិក រួមមានកសិផលពីផ្លែឈើស្ងួតយន្តហោះ ត្រី បារី កាបូបយួរ វ៉ាលី ត្រាក់ទ័រ ឧទ្ធម្ភាគចក្រ និងឧបករណ៍ហ្គេមវីឌីអូជាដើម។ គួរបញ្ជាក់ថាបញ្ជីនេះនឹងត្រូវបានយកមកធ្វើពិគ្រោះយោបល់រហូតដល់ ថ្ងៃទី៣១ ខែឧសភាខាងមុខ ហើយបន្ទាប់មកបញ្ជីនេះនឹងត្រូវបានកែសម្រួលនៅពេលក្រោយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ