សហភាពអឺរ៉ុបបោះបង់ចោលផែនការសន្តិភាពមជ្ឈឹមបូព៌ារបស់សហរដ្ឋអាមេរិក

(VOVWORLD) - នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននាថ្ងៃទី ០៤ ខែកុម្ភៈ តំណាងជាន់ខ្ពស់អំពីគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោក Josep Borrell បានច្រានចោលផ្នែកជាច្រើននៃផែនការសន្តិភាពថ្មីរបស់សហរដ្ឋ អាមេរិកសម្រាប់តំបន់មជ្ឈឹមបូព៌ា។ 
សហភាពអឺរ៉ុបបោះបង់ចោលផែនការសន្តិភាពមជ្ឈឹមបូព៌ារបស់សហរដ្ឋអាមេរិក - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

យោងតាមនោះ លោក Josep Borrell បានសង្កត់ធ្ងង់ថា គំនិតផ្តួចផ្ដើមរបស់សហរដ្ឋអាមេរិកគឺ “រំលោភលើដែនកំណត់ដែលសហគមន៍អន្តរជាតិបានឯកភាពគ្នា” ហើយលោកបានគូសបញ្ជាក់ថា ជំហាននៃការបញ្ចូលទឹកដីរបស់ប៉ាឡេស្ទីនប្រសិនបើបានអនុវត្តដោយអ៊ីស្រាអែលនោះ “អាចបង្កឱ្យមានប្រតិកម្ម”។

ក្នុងប៉ុន្មានឆ្នាំមកនេះ គោលនយោបាយរបស់សហភាពអឺរ៉ុបនៅតំបន់មជ្ឈឹមបូព៌ាដើរតាមនិន្នាការប្រុងប្រយ័ត្ន ព្រោះប្លុកនេះ មានសមាជិកដែលមានទស្សនៈខុសគ្នា គាំទ្រប៉ាឡេស្ទីនឬគាំទ្រអ៊ីស្រាអែល។ ប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយចំនួនបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ទោះបីប្លុកទាំងមូលនេះ ចាត់ទុកថា នេះជាបញ្ហាដែលចាំបាច់ត្រូវដោះស្រាយតាមរយៈការចរចារដោយសន្តិវិធីក៏ដោយ។

នៅក្នុងបំរែបំរួលទាក់ទងផ្សេងទៀត នាថ្ងៃទី ០៤ ខែកុម្ភៈ លោកប្រធានាធិបតីអ៊ីស្រាអែល Reuven Rivlin បានអំពាវនាវឲ្យអ៊ីស្រាអែលនិងប៉ាឡេស្ទីនប្រើប្រាស់ផែនការសន្តិភាពមជ្ឈឹមបូព៌ារបស់សហរដ្ឋអាមេរិកជាមូលដ្ឋានគ្រឹះសម្រាប់បន្តការចរចាដោយផ្ទាល់រវាងភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ