សហភាពអឺរ៉ុបប្រកាសគោលដៅស្តីពីបញ្ហាការងារធ្វើ និងសមភាពយេនឌ័រនៅឆ្នាំ ២០៣០

(VOVWORLD) - នាថ្ងៃទី ៤ ខែមីនា គណៈកម្មការអឺរ៉ុប (EC) បានប្រកាសពីគោលដៅរបស់ប្លុកនេះ ស្តីពីការកាត់បន្ថយភាពក្រីក្រ វិសមភាព និងលើកកម្ពស់ការបណ្តុះបណ្តាលនិងបង្កើនការងារធ្វើនៅឆ្នាំ ២០៣០។
សហភាពអឺរ៉ុបប្រកាសគោលដៅស្តីពីបញ្ហាការងារធ្វើ និងសមភាពយេនឌ័រនៅឆ្នាំ ២០៣០ - ảnh 1ប្រធានគណៈកម្មការអឺរ៉ុប (EC) Maros Sefcovic  (រូបថត៖ AFP / VNA)

នាថ្ងៃទី ៤ ខែមីនា គណៈកម្មការអឺរ៉ុប (EC) បានប្រកាសពីគោលដៅរបស់ប្លុកនេះ ស្តីពីការកាត់បន្ថយភាពក្រីក្រ វិសមភាព និងលើកកម្ពស់ការបណ្តុះបណ្តាលនិងបង្កើនការងារធ្វើនៅឆ្នាំ ២០៣០។

នេះគឺជាផ្នែកមួយនៃផែនការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពីវិបត្តិជំងឺ COVID-១៩ ដោយមានប្រភព ហិរញ្ញប្បទានមកពី មូលនិធិកម្ចៃទូទៅ។

EC បានវាយតម្លៃថាក្នុងបរិបទដែលសភាពការណ៍អត់ការងារធ្វើ និងវិសមភាព កាន់តែកើនឡើងដោយសាររងផល ប៉ះពាល់ពីជំងឺកូវីដ-១៩ , ការផ្តោតសំខាន់ទៅលើគោលនយោបាយបង្កើតបន្ថែមការងារធ្វើ ដែលមានគុណភាព ព្រមទាំងបង្កើនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងកាត់បន្ថយភាពក្រីក្រ ក៏ដូចជាសភាពការណ៍រើសអើងគ្នា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ធនធាននានាជាមួយនឹងកន្លែងដែលត្រូវការចាំបាច់បំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ