សហភាពអឺរ៉ុបប្រកាសផែនការបង្កើន កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ជាមួយ​អាស៊ាន

(VOVWORLD) -ទីក្រុងព្រុចសែលនឹងចាប់ផ្តើមផែនការនេះជាមួយនឹងការចាត់ចែងក្រុមបេសសកម្មអមអាស៊ាននៅ ទីក្រុងហ្សាការតាប្រទេស ឥណ្ឌូនេស៊ី។

នាថ្ងៃទី ១ ខែសីហា តំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប(EU)ទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខលោកស្រី Federica Mogherini បានប្រកាសចាត់ចែងទីប្រឹក្សាយោធានៅក្រុមបេសកកម្មការទូតជាច្រើនរបស់ប្លុកនេះប្រចាំតំបន់អាស៊ី។

នៅឯក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន - EU ដែលបានប្រព្រឹត្តទៅនាថ្ងៃដដែលនៅប្រទេសថៃនោះ លោកស្រី Federica Mogherini បានប្រកាសថ EU ចង់ប្ដេជ្ញាចិត្តថែមទៀតអំពីបញ្ហាសន្តិសុខនៅអឺរ៉ុប និងអាស៊ី។ ហេតុដូច្នេះហើយ EU នឹងចាត់ចែងទីប្រឹក្សាយោធានៅតាមស្ថានទូតជាច្រើននៃសម្ព័ន្ធមិត្តប្រចាំតំបន់អាស៊ី។ ទីក្រុងព្រុចសែលនឹងចាប់ផ្តើមផែនការនេះជាមួយនឹងការចាត់ចែងក្រុមបេសសកម្មអមអាស៊ាននៅ ទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ី។

លោកស្រី Mogherini បានសង្កត់ធ្ងន់ថាសន្តិសុខអាស៊ីក៏ជាសន្តិសុខរបស់អឺរ៉ុបផងដែរ។ EU គឺជាសហប្រធាននៃគំនិតផ្តួចផ្តើមជាច្រើននៅក្នុងក្របខ័ណ្ឌនៃវេទិកាតំបន់អាស៊ាន ជាពិសេសគឺបណ្ដាកិច្ចប្រជុំស្ដីពីការប្រយុទ្ធ ប្រឆាំងនឹងអំពើភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងសន្តិសុខដែនសមុទ្រ។ EU ក៏បានចូលរួម ក្នុងការធ្វើសមយុទ្ធកងទ័ពជើងទឹកដែលរៀបចំឡើងដោយបណ្តាប្រទេសនៅអាស៊ី ។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានអះអាងថា EU និងអាស៊ានគឺជាអង្គការក្នុងតំបន់ដែលត្រូវបានវាយតម្លៃខ្ពស់ ដោយបានឈាមមុខគេក្នុងការជំរុញការតភ្ជាប់តំបន់ សហប្រតិបត្តិការពហុភាគីនិងសេរីភាវូបនីយកម្មពាណិជ្ជកម្ម - វិនិយោគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ