សហភាពអឺរ៉ុបប្រកាសឯកសារគតិយុត្តស្ដីពីកិច្ចព្រមព្រៀងដកថយក្រោយរបស់ អង់គ្លេស
(VOVWORLD) -នាថ្ងៃទី ២៨ កុម្ភៈ ប្រធានគណប្រតិភូចរចារបស់សហភាពអឺរ៉ុប (EU) ទទួលបន្ទុកលើបញ្ហាអង់គ្លេសចាកចេញពីប្លុកនេះ (ឫហៅថា Brexit ) លោក Michel Barnier បានប្រកាស សេចក្ដីព្រាងឯកសារគតិយុត្តដំបូងស្ដីពី កិច្ចព្រមព្រៀងដកថយក្រោយ រវាង EU និងចក្រភពអង់គ្លេស។
សហភាពអឺរ៉ុបប្រកាសឯកសារគតិយុត្តស្ដីពីកិច្ចព្រមព្រៀងដកថយក្រោយរបស់ អង់គ្លេស |
ឯកសារនេះ មានមាត្រាចំនួន ១៦៨ ដោយមានខ្លឹមសារសំខាន់ៗចំនួន ៣ គឺ ជោគវាសនារបស់អាណិកជននៃភាគីទាក់ទិនទាំងពីរ ការទូទាត់ហិរញ្ញវត្ថុ និងខ្សែព្រំដែនរវាងសាធារណរដ្ឋអៀឡង់និងអៀរឡង់ខាងជើងរបស់អង់គ្លេស។
ពង្រាងកិច្ចព្រមព្រៀងនេះ នឹងត្រូវបានដាក់ជូនក្រុមប្រឹក្សាអឺរ៉ុប និងក្រុមអ្នកជំនាញការទទួលបន្ទុក Brexit របស់សភាអឺរ៉ុប ដើម្បីធ្វើការពិភាក្សា មុនពេលបញ្ជូនទៅក្រុងឡុងដ៏ ដើម្បីចរចា។
មានប្រតិកម្មចំពោះឯកសារនេះ នាយករដ្ឋមន្ត្រី លោកស្រី Theresa May នាថ្ងៃដដែល បានព្រមានក្រុងឡុងដ៏ថា គ្មានពេលណាអនុញត្តិឲ្យ EU ធ្វើឲ្យសំណឹក ភាពពេញលេញនៃរដ្ឋធម្មនុញ្ញអង់គ្លេសឡើយ៕