សហភាពអឺរ៉ុបផ្តោតលើកំណែទម្រង់ផ្ទៃក្នុង

(VOVWORLD) - នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១៤ ខែធ្នូ នោះ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk បានឲ្យដឹង ថា មេដឹកនាំសហភាពអឺរ៉ុបបានសន្យាអនុវត្តន៍ជំហានជាក់ស្តែងនីមួយៗ ដើម្បីពង្រឹងសម្ព័ន្ធភាពសេដ្ឋកិច្ចនិងរូបិយប័ណ្ណរបស់ប្លុក។ 

នៅឯកិច្ចប្រជុំលើកនេះ មេដឹកនាំ EU បានឯកភាពជាមួយកិច្ចព្រមព្រៀងគាំទ្រនូវយន្តការដោះស្រាយតែមួយគត ហើយបានព្រមព្រៀងផ្តល់យន្តការស្ថេរភាពអ៊ឺរ៉ុបនូវ អំណាចខ្លាំងជាងដើម្បីទប់ស្កាត់និងគ្រប់គ្រងវិបត្តិហិរញ្ញវត្ថុ។ ការសម្រេចចិត្តទាំងពីរនេះមានន័យថា ពង្រឹងសម្ព័ន្ធភាពរូបីយប័ណ្ណអឺរ៉ុបផងដែរ។

លើសពីនេះទៀត ថ្នាក់ដឹកនាំ EU បានព្រមព្រៀងគ្នាបង្កើតឧបករណ៍ថវិកាសម្រាប់ប្រទេសចំនួន១៩ដែលប្រើប្រាស់ប្រាក់អឺរ៉ូ។ មេដឹកនាំ EU ទាំងអស់ក៏បានអនុម័តនូវការសន្និដ្ឋានស្តីពីទីផ្សារតែមួយ ការផ្លាស់ប្តូរអាកាសធាតុ ការធ្វើចំណាកស្រុក ការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងការប្រឆាំងការរើសអើងជាតិសាសន៍និងការស្អប់បរទេសជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ