សហភាពអឺរ៉ុបព្រងើយកន្តើយនឹងសំណើរបស់អ៊ីតាលី ស្ដីពីការកែ​ទម្រង់​បទបញ្ញត្តិ​ហិរញ្ញវត្ថុ

(VOVWORLD) -រដ្ឋមន្ត្រីនៃបណ្ដាប្រទេសជាសមាជិក EU បានធ្វើការពិភាក្សាគ្នាស្ដីពីការធ្វើបច្ចុប្បន្នភាពបទបញ្ញត្តិចំណាយសាធារណៈរបស់ EU។
សហភាពអឺរ៉ុបព្រងើយកន្តើយនឹងសំណើរបស់អ៊ីតាលី ស្ដីពីការកែ​ទម្រង់​បទបញ្ញត្តិ​ហិរញ្ញវត្ថុ - ảnh 1នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte  (រូបថត៖ DW)

បណ្ដាប្រទេសជាសមាជិកដ៏សំខាន់ៗរបស់ សហភាពអឺរ៉ុប (EU) បានព្រងើយកន្តើយចំពោះការអំពាវនាវរបស់អ៊ីតាលីស្ដីពីការធ្វើកំណែទម្រង់លើរាល់បទបញ្ញត្តិហិរញ្ញវត្ថុរបស់ EU។ ប្រការនេះត្រូវបានចាត់ទុកថាជាការបរាជ័យរបស់នាយករដ្ឋមន្រ្តី លោក Giuseppe Conte ក្នុងបរិបទ ដែលទីក្រុងរ៉ូម និងប្រ៊ុចសែលមានការខ្វែងគំនិតគ្នាអំពីថវិកាចំណាយសាធារណៈ។

នាថ្ងៃទី ១៤ ខែកញ្ញា រដ្ឋមន្ត្រីនៃបណ្ដាប្រទេសជាសមាជិក EU បានធ្វើការពិភាក្សាគ្នាស្ដីពីការធ្វើបច្ចុប្បន្នភាពបទបញ្ញត្តិចំណាយសាធារណៈរបស់ EU។ ទោះជាយ៉ាងណាក៏ដោយ បណ្ដាប្រទេសជាសមាជិកដ៏សំខាន់ៗ ដូចជា អាល្លឺម៉ង់ បារាំងនិងហូឡង់បានបន្ទាប់សារៈសំខាន់របស់ប្រការនេះ ដោយហេតុផលថា អឺរ៉ុបនៅមានបញ្ហាសំខាន់ៗដទៃទៀត ដែលត្រូវដោះស្រាយ។

យោងតាមរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបារាំងលោក Bruno Le Maire បានឲ្យដឹងថា រាល់ផែនការស្ដីពីការកែសម្រួលនៃបទបញ្ញត្តិហិរញ្ញវត្ថុរបស់ EU នឹងបង្កឱ្យមានការខ្វែងគំនិតគ្នាកាន់តែច្រើន ហើយ EU ចាំបាច់ត្រូវផ្ដល់អាទិភាពលើការដោះស្រាយរាល់ការសាកល្បងផ្សេងៗទៀត ជាពិសេសគឺបញ្ហាវិនិយោគ។

មុននេះ នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅទីក្រុងប្រ៊ុចសែល នាយករដ្ឋមន្រ្តី លោក Conteបានអំពាវនាវឱ្យកែលម្អ និងធ្វើសាមញ្ញបនីយកម្មនូរប្រព័ន្ធបទបញ្ញត្តិហិរញ្ញវត្ថុរបស់ EU ដែលមានឈ្មោះថា សន្ធិសញ្ញាកំណើន និងស្ថិរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ