សហភាពអឺរ៉ុបព្រមានពីអស្ថិរភាពបន្ទាប់ពីមានការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងអារ៉ាប៊ីសាអូឌីត

(VOVWORLD) - នាថ្ងៃទី ១៥ ខែកញ្ញា សហភាពអឺរ៉ុប (EU) បានព្រមានអំពី“ ហានិភ័យពិតប្រាកដដល់សន្តិសុខក្នុងតំបន់” នៅតំបន់មជ្ឈឹមុំមបូព៌ា បន្ទាប់ពីការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងអារ៉ាប៊ីសាអូឌីតដេលបានបណ្តាល់ឲ្យបង្អាក់ការផ្គត់     ផ្គង់ថាមពលនៅលើសកលលោក ដែលធ្លាប់ត្រូវបានក្រុមឧទ្ទាម Houthi ទទួលស្គាល់ធ្វើឡើងនៅប្រទេសយេម៉ែន។ 
សហភាពអឺរ៉ុបព្រមានពីអស្ថិរភាពបន្ទាប់ពីមានការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងអារ៉ាប៊ីសាអូឌីត - ảnh 1 សហភាពអឺរ៉ុបព្រមានពីអស្ថិរភាពបន្ទាប់ពីមានការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងអារ៉ាប៊ីសាអូឌីត (រូបថត៖ AFP/TTXVN)

តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខនិងគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោកស្រី Federica Mogherini បានលើកច្បាស់ថា“ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទៅលើមូលដ្ឋានចម្រាញ់ប្រេងចំនួនពីរនៅអារ៉ាប់ប៊ីសាអូឌីតបានបង្កហានិភ័យពិតប្រាកដមែនទែនសម្រាប់សន្តិសុខក្នុងតំបន់។ ក្នុងបរិបទនៃភាពតានតឹងកាន់តែកើនឡើងក្នុងតំបន់ ការវាយប្រហារនេះកំពុងធ្វើឱ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តកាត់បន្ថយការកើនឡើងភាពតានតឹងនិងធ្វើកិច្ចសន្ទនាផងដែរ»។ លោកស្រីក៏បានអំពាវនាវឱ្យមានការអត់ធ្មត់ជាអតិបរមា និងកាត់បន្ថយផាពតានតឹងដែលកាន់តែកើនឡើង ក៏ប៉ុន្តែលោកស្រីមិនបានបញ្ជាក់យ៉ាងជាក់លាក់នោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ