សហភាព​អឺរ៉ុប​មិន​ទាន់​បាន​ឯកភាព​លើ​ផែនការ​ឧបត្ថម្ភ​​អ៊ុយក្រែន​នៅ​ឡើយ​ទេ

(VOVWORLD) - ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel កាលពីថ្ងៃទី ១៥ ខែធ្នូ បានបញ្ជាក់ថា មេដឹកនាំអឺរ៉ុបមិនបានយល់ព្រមលើផែនការថវិកានៅឡើយទេ ដែលក្នុងនោះ រួមទាំងបញ្ហានៃការឧបត្ថម្ភអ៊ុយក្រែនផងដែរ។
សហភាព​អឺរ៉ុប​មិន​ទាន់​បាន​ឯកភាព​លើ​ផែនការ​ឧបត្ថម្ភ​​អ៊ុយក្រែន​នៅ​ឡើយ​ទេ - ảnh 1ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៣។ រូបថត៖ AFP/TTXVN

ក្នុងនាមជាប្រធានកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប (EU) លោក Michel  បានឲ្យដឹងថា មេដឹកនាំអឺរ៉ុបនឹងពិភាក្សាអំពីបញ្ហានេះម្តងទៀតនៅដើមឆ្នាំខាងមុខ។ សហភាពអឺរ៉ុបមិនទាន់ឈានដល់ការឯកភាពគ្នាលើផែនការថវិកាខាងលើ គឺដោយសារនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានវេតូកញ្ចប់ជំនួយ ៥០ពាន់លានអឺរ៉ូ (ជិត ៥៥ពាន់លានដុល្លារអាមេរិក) ដល់អ៊ុយក្រែន។ មុននោះ បើទោះបីជាមានការប្រឆាំងជំទាស់ពីហុងគ្រីក៏ដោយ មេដឹកនាំបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបបានយល់ព្រម បើកការចរចាស្តីពីការបញ្ចូលអ៊ុយក្រែន និងម៉ុលដាវី ជាសមាជិកនៃសហភាពនេះ និងផ្តល់បេក្ខភាពចូលជាសមាជិកដល់ប្រទេស Gruzia ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ