សហភាពអឺរ៉ុបមានសុទិដ្ឋិនិយមអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

(VOVWORLD) - នាថ្ងៃទី១០ ខែឧសភា តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខនិងកិច្ចការបរទេសនៃសហភាពអឺរ៉ុប(EU) លោក Joseph Borrell បានឲ្យដឹងថា ការចរចាដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កំពុងមានការវិវឌ្ឍន៍។ 

ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាន លោក Borrell បានសម្តែងក្តីសង្ឃឹមថា កិច្ចចរចាដោយមិនឈប់ឈរនៅទីក្រុង Vienna (អូទ្រីស)  នឹងជួយសម្រេចបានហានលោតផ្លោះសក្នុងការនាំអាមេរិកវិលត្រលប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់វិញ។

លើសពីនេះទៀត មន្ត្រីជាន់ខ្ពស់នៃសហភាពអឺរ៉ុបក៏បានឲ្យដឹងថា ការអនុវត្តគ្រប់គ្រាន់នូវខ្លឹមសារនៃកិច្ចព្រមព្រៀងដោយគ្រប់ភាគីពាក់ព័ន្ធ គឺជាវិធីល្អបំផុតដើម្បីធានាឲ្យបាន លក្ខណៈតែមួយគត់នៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺសន្តិភាព។

នាថ្ងៃទី៧ ខែឧសភា ភាគីទាំងអស់ដែលចូលរួមកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ (រួមមានរុស្ស៊ី អង់គ្លេស បារាំង ចិន និងអាល្លឺម៉ង់)នៅឆ្នាំ២០១៥ ដែលមានឈ្មោះពេញលេញគឺផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ(JCPOA) បានបន្តកិច្ចចរចានៅរដ្ឋធានី Vienna ប្រទេស អូទ្រីស។ សហរដ្ឋអាមេរិកបានចូលរួមកិច្ចចរចាដោយប្រយោលតាមប្រព័ន្ធវីដេអូ ក្នុងសណ្ឋាគារមួយនៅក្បែរនោះដែរ ដោយមានសហភាពអឺរ៉ូបជាអន្តរការី។ នេះជាការចរចាលើកទី៤ ចាប់តាំងពីដើមខែមេសា ដើម្បីរក្សាទុកកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្ត្រនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ