សហភាពអឺរ៉ុបអំពាវនាវអោយសហរដ្ឋអាមេរិក ពិចារណាឡើងវិញនូវសេចក្តី សំរេចចិត្តដកខ្លួនចេញពីអង្គការសុខភាពពិភពលោក (WHO)

(VOVWORLD) - នាថ្ងៃទី ៣០ ខែឧសភាសហភាពអឺរ៉ុប (EU) បានអំពាវនាវ ឲ្យ សហរដ្ឋអាមេរិកពិចារណា ឡើងវិញនូវសេចក្តីសម្រេចចិត្តស្តីពីការបញ្ឈប់ធ្វើជាសមាជិកក្នុងអង្គការសុខភាពពិភពលោក (WHO)។
សហភាពអឺរ៉ុបអំពាវនាវអោយសហរដ្ឋអាមេរិក ពិចារណាឡើងវិញនូវសេចក្តី សំរេចចិត្តដកខ្លួនចេញពីអង្គការសុខភាពពិភពលោក (WHO) - ảnh 1ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានបានប្រកាសពីការសម្រេចចិត្តផ្តាច់ទំនាក់ទំនងជាមួយអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ២៩ ខែឧសភាឆ្នាំ ២០២០ (រូបថត៖ THX / TTXVN) 

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen និងតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប ទទួលបន្ទុកគោល នយោបាយកិច្ចការបរទេសនិងសន្តិសុខលោក Josep Borrell បានមានប្រសាសន៍ ថាអង្គការសុខភាពពិភពលោកចាំបាច់ត្រូវបន្តដើរ តួនាទីជាអ្នកដឹកនាំការខិតខំប្រឹងប្រែក្នុងការ ឆ្លើយតបរបស់សហគមន៍អន្ដរជាតិចំពោះការរីករាលដាលនៃជំងឺរាតត្បាត COVID-19) ទាំងពេលបច្ចុប្បន្ននិងអនាគតផងដែរ។ ចំពោះគោលដៅនេះការចូលរួមនិងការជួយគាំទ្រពីគ្រប់ភាគីទាំងអស់គឺចំណុចបង្ខំនិងចាំបាច់ ណាស់។

សេចក្តីថ្លែងការណ៍ក៏បានសង្កត់ធ្ងន់ថាខណៈដែលពិភពលោកនៅតែតស៊ូប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សកលនេះ ភារកិច្ចសំខាន់របស់ប្រទេសនីមួយៗគឺជួយសង្គ្រោះជីវិតមនុស្ស និងទប់ស្កាត់ឲ្យបានល្អបំផុតចំពោះការរីករាលដាលនៃជំងឺឆ្លងនេះជាបណ្តើរៗផងដែរ។ នាបច្ចុប្បន្នគឺជាពេលវេលាសម្រាប់ប្រទេសនិងស្ថាប័ននានាគប្បីបង្កើនកិច្ចសហប្រតិបត្តិការនិងធ្វើសកម្មភាពនានាដើម្បីឆ្ពោះទៅរកដំណោះស្រាយរួមគ្នានិងចៀសវាងពីសកម្មភាពដែលធ្វើឱ្យអន្តរាយដល់សមិទ្ធិផលអន្តរជាតិ។ ហេតុដូច្នេះសហភាពអឺរ៉ុបបានអំពាវនាវ ឲ្យ សហរដ្ឋអាមេរិកពិចារណាឡើងវិញនូវសេចក្តីសម្រេចចិត្តរបស់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ