សហភាពអឺរ៉ុបអំពាវនាវឱ្យអ៊ីរ៉ង់វិលត្រឡប់ពីសកម្មភាពចម្រើមសារធាតុអ៊ុយរ៉ានីញ៉ូម
(VOVWORLD) - សហភាពអឺរ៉ុប (EU) អំពាវនាវឱ្យអ៊ីរ៉ង់វិលត្រឡប់សកម្មភាពចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូមនាពេលបច្ចុប្បន្នវិញ និងគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្ត្រដែលហៅថាផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ដែលបានចុះហត្ថលេខានាឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់ និងក្រុម P៥ +១ (រួមមានអង់គ្លេស, បារាំង, រុស្ស៊ី, អាមេរិក, ចិន និងអាល្លឺម៉ង់) ។
សហភាពអឺរ៉ុបអំពាវនាវឱ្យអ៊ីរ៉ង់វិលត្រឡប់ពីសកម្មភាពចម្រើមសារធាតុអ៊ុយរ៉ានីញ៉ូម (រួបថតឧទាហរណ៍) |
នាថ្ងៃទី ៩ ខែកក្កដា ថ្លែងទៅកាន់មជ្ឃដ្ឋានសារព័ត៌មាន អ្នកនាំពាក្យសហភាពអឺរ៉ុប បានលើកច្បាស់ថា ប្លុកនេះបានបន្តដាស់តឿនអ៊ីរ៉ង់កុំឲ្យសកម្មភាពណាមួយបន្ថែមទៀត ដើម្បីធ្វើបន្សោយដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ព្រមទាំងបញ្ចប់និងវិលត្រឡប់ពីសកម្មភាពខុសច្បាប់ជាមួយនឹងកិច្ចព្រមព្រៀង JCPOA ក្នុងនោះរួមមានបទប្បញ្ញត្តិនៃការចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមនៅកម្រិតទាបផងដែរ៕