សហរដ្ឋអាមេរិក គឺជាទីផ្សារដ៏មានសក្តានុពលសម្រាប់ការនាំចេញរបស់វៀតណាម
Pham Huan អ្នកយកព័ត៌មានវិទ្យុសម្លេងវៀតណាមប្រចាំនៅអាមេរិក -  
(VOVWORLD) - នោះគឺជាការអះអាងរបស់លោក Do Ngoc Hung ប្រធានការិយាល័យពាណិជ្ជកម្ម ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក ក្នុងបទសម្ភាសន៍កាលពីថ្ងៃទី៣០ ខែធ្នូ ជាមួយអ្នកយកព័ត៌មានរបស់វិទ្យុសម្លេងវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់វៀតណាម ដែលជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាមក្នុងឆ្នាំ ២០២២ ហើយក៏ជាទីផ្សារសក្តានុពលសម្រាប់ការនាំចេញរបស់វៀតណាមផងដែរ។ នោះគឺជាការអះអាងរបស់លោក Do Ngoc Hung ប្រធានការិយាល័យពាណិជ្ជកម្ម ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅសហរដ្ឋ អាមេរិក ក្នុងបទសម្ភាសន៍កាលពីថ្ងៃទី៣០ ខែធ្នូ ជាមួយអ្នកយកព័ត៌មានរបស់វិទ្យុសម្លេងវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក។
លោក Do Ngoc Hung បាននិយាយថា ការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកក្នុងរយៈពេល ១១ ខែនៃ ឆ្នាំ ២០២២ ឈានដល់ ១០១,២ ពាន់ លានដុល្លារអាមេរិក ដែលរួមចំណែកប្រហែល ៣០% ទំហំនៃការនាំចេញសរុបរបស់ វៀតណាម។ នេះជាលើកទីមួយហើយដែលការនាំចេញរបស់វៀតណាមទៅកាន់ប្រទេសមួយឈានដល់ជាង ១០០ ពាន់លានដុល្លារ។ ការនាំចូលពីទីផ្សារនេះសម្រេចបានប្រហែល ១៣,៥ ពាន់លានដុល្លារ។ ទាក់ទិននឹងទស្សនវិស័យពាណិជ្ជកម្មរវាងវៀតណាម និងអាមេរិកក្នុងឆ្នាំ ២០២៣ លោក Do Ngoc Hung បានវាយតម្លៃថា៖ “មានមូលដ្ឋានដើម្បីជឿថានៅឆ្នាំ ២០២៣ យើងអាចរំពឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនឹងបន្តលើសពី ១០០ ពាន់លានដុល្លារ។ យ៉ាងណាមិញ គុណសម្បត្តិ និងគុណវិបត្តិ ឱកាសនិងបញ្ហាប្រឈមតែងតែនៅជាមួយគ្នា។ ទន្ទឹមនឹងការជួយជ្រោមជ្រែងរបស់ទីភ្នាក់ងារគ្រប់គ្រងរដ្ឋ សម្រាប់សមាគមឧស្សាហកម្ម និងធុរកិច្ច ការសម្របសម្រួលសមកាលកម្មរវាងធុរកិច្ច និងសមាគម មូលដ្ឋានក៏ដូចជារវាងអាជីវកម្មជាមួយគ្នា នឹងរួមចំណែកជួយអង្គភាពអាជីវកម្មសម្របខ្លួនដោយម្ចាស់ការ លើកកម្ពស់សមិត្ថភាពផលិតកម្មនិងការប្រកួតប្រជែង”។
លោក Do Ngoc Hung ក៏បានផ្តល់អនុសាសន៍ថា សហគ្រាសវៀតណាមដែលនាំចេញទៅអាមេរិកត្រូវយកចិត្តទុកដាក់លើបញ្ហាប្រភពទំនិញ និងប្រភពដើមនៃវត្ថុធាតុដើម៕
Pham Huan អ្នកយកព័ត៌មានវិទ្យុសម្លេងវៀតណាមប្រចាំនៅអាមេរិក