សហរដ្ឋអាមេរិក៖ គណបក្សសាធារណរដ្ឋតែងតាំងសមាជិកសភាលោក Jim Jordan សម្រាប់តំណែងប្រធានសភាជាន់ទាប
(VOVWORLD) - ប្រការនេះនឹងក្លាយជាបញ្ហាប្រឈមមួយ នៅពេលដែលនៅតែមានសមាជិកសភាមកពីគណបក្សសាធារណរដ្ឋមួយចំនួនបាននិយាយជាសាធារណៈថាមិនគាំទ្រលោក Jim Jordan ។
សមាជិកសភាលោក Jim Jordan |
គណបក្សសាធារណរដ្ឋកាលពីម្សិលមិញ (ថ្ងៃទី ១៣ ខែតុលា) បានតែងតាំងសមាជិកសភាលោក Jim Jordan សម្រាប់តំណែងជាប្រធានសភាជាន់ទាបអាមេរិក។ សមាជិកសភាលោក Jim Jordan បច្ចុប្បន្នជាប្រធានគណៈកម្មាធិការយុត្តិធម៌សភាជាន់ទាប។ ជាមួយនឹងសម្លេងគាំទ្រ ចំនួន ១២៤ លោក Jim Jordan បានវ៉ាដាច់សមាជិកសភាលោក Austin Scott ដើម្បីក្លាយទៅជាបេក្ខជនរបស់គណបក្សសាធារណរដ្ឋសម្រាប់តំណែងប្រធានសភាជាន់ទាប។ នេះជាលើកទីពីរហើយដែលគណបក្សសាធារណរដ្ឋត្រូវបោះឆ្នោតជ្រើសរើសបេក្ខជនរបស់គណបក្សនេះសម្រាប់តំណែងប្រធានសភាជាន់ទាប។
ទោះបីជាទទួលបានការតែងតាំងពីគណបក្សសាធារណរដ្ឋក៏ដោយ សមាជិកសភាលោក Jim Jordan ក៏ត្រូវតែមានការគាំទ្រពីសមាជិកសភាក្នុងបក្សផងដែរ ដែលមានសារៈសំខាន់ខ្លាំងណាស់ដើម្បីអាចយកឈ្នះលើបេក្ខភាពគណបក្សប្រជាធិបតេយ្យគឺលោក Hakim Jeffries ។ ប្រការនេះនឹងក្លាយជាបញ្ហាប្រឈមមួយ នៅពេលដែលនៅតែមានសមាជិកសភាមកពីគណបក្សសាធារណរដ្ឋមួយចំនួនបាននិយាយជាសាធារណៈថាមិនគាំទ្រលោក Jim Jordan ៕