សហរដ្ឋ​អាមេរិក​ គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​ការ​វាយ​ប្រហារ​ភេរវកម្ម​ថ្ងៃ​ទី ១១ ខែ​កញ្ញា ឆ្នាំ ២០០១

(VOVWORLD) - នៅព្រឹកថ្ងៃទី ១១ ខែកញ្ញា (ម៉ោងក្នុងតំបន់) សហរដ្ឋអាមេរិកបានប្រារព្ធសកម្មភាពជាច្រើន ដើម្បីរំលឹកខួប ២១ ឆ្នាំ នៃការវាយប្រហារភេរវកម្មថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ ដែលជាសោកនាដកម្មដោយបានសម្លាប់មនុស្សចំនួនជិត ៣០០០នាក់។ 
សហរដ្ឋ​អាមេរិក​ គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​ការ​វាយ​ប្រហារ​ភេរវកម្ម​ថ្ងៃ​ទី ១១ ខែ​កញ្ញា ឆ្នាំ ២០០១ - ảnh 1

ប្រធានាធិបតីអាមេរិក លោក Joe Biden បានចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធនៅមន្ទីរបញ្ចកោណ ដែលជាគោលដៅមួយក្នុងចំណោមគោលដៅទាំងបីនៃការវាយប្រហារភេរវកម្មថ្ងៃទី ១១ ខែកញ្ញា ។ លោក Biden បានដាក់កម្រងផ្កានៅកន្លែងគោរពវិញ្ញាណក្ខន្ធ នៅបរិវេណមន្ទីរបញ្ចកោណ ក្នុងការរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ។

នៅក្នុងសុន្ទរកថាមួយ ប្រធានាធិបតីអាមេរិក លោក Joe Biden បានសន្យាថា នឹងបន្តការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងទប់ស្កាត់ការប៉ុនប៉ង់ភេរវកម្ម។ លោកប្រធានាធិបតី Joe Biden ក៏បានអំពាវនាវឱ្យប្រជាជនអាមេរិក រួបរួមគ្នាដើម្បីការពារសិទ្ធិសេរីភាពដែលក្រុមភេរវករថ្ងៃទី ១១ ខែកញ្ញា ប៉ុនប៉ង់ចង់ជីកកប់។ មួយថ្ងៃមុននោះ ជំទាវទីមួយនៃសហរដ្ឋអាមេរិក Jill Biden បានចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធមួយក្នុងទីក្រុង Shanksville រដ្ឋ Pennsylvania ជាកន្លែងដែលយន្តហោះទីបួន គ្រប់គ្រងដោយពួកភេរវករបានធ្លាក់បុកដី។ ពេលនោះ ពួកភេរវករនៅលើយន្តហោះនេះ គ្រោងនឹងវាយប្រហារវិមានសភាអាមេរិក ក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ