សហរដ្ឋអាមេរិក ចាប់ផ្តើមដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន
(VOVWORLD) - នាថ្ងៃទី ៩ ខែមីនា មន្ត្រីអាមេរិកមួយរូបបានឲ្យដឹងថាកងទ័ពអាមេរិកបានចាប់ផ្តើមដកចេញពីប្រទេសអាហ្វហ្គានីស្ថាន ។
ទាហានណាតូដើរល្បាតនៅខេត្ត Nangarhar ប្រទេសអាហ្វហ្គានីស្ថាន (រូបថត៖ AFP / TTXVN) |
នេះជាជំហានដំបូងនៃដំណើរការដកកងទ័ពអាមេរិក យោងតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយក្រុមតាលីបង់ កាលពីចុងខែកុម្ភៈកន្លង មក ដែលតាមនោះ ចំនួនកងទ័ងអាមេរិកបានថយពី ១៣.០០០ នាក់ ចុះនៅត្រឹម ៨.៦០០ នាក់។
ប៉ុន្តែសហរដ្ឋអាមេរិកនៅតែរក្សារាល់មធ្យោបាយយោធា និងសិទ្ធិអំណាច ដើម្បីសម្រេចបាននូវគោលដៅរបស់អាមេរិក ដែលក្នុងនោះរួមមានការអនុវត្ត យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងភេរវកម្មសំដៅទៅលើបណ្តាញភេរវកម្មអន្តរជាតិ Al-Qaeda និងអង្គការរដ្ឋអ៊ីស្លាមនៅអ៊ីរ៉ាក់ជាដើមផងដែរ៕