សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងចេញសេចក្តីថ្លែងការណ៍រួម សន្យាពង្រីកកិច្ចសហប្រតិបត្តិការត្រីភាគី

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Joe Biden ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida មានជំនួបនៅតំបន់សម្រាកលំហែកាយរបស់ប្រធានាធិបតីអាមេរិកនៅជំរុំ David រដ្ឋ Maryland កាលពីម្សិលមិញ (ថ្ងៃទី ១៨ ខែសីហា)។ 

បន្ទាប់ពីជំនួបនោះ ភាគីទាំង ៣ បានចេញសេចក្តីថ្លែងការណ៍រួមដោយមានឈ្មោះហៅថា “ស្មារតីនៃជំរុំ David” ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តពង្រីកកិច្ចសហប្រតិ បត្តិការត្រីភាគី បង្កើនវិស័យសេដ្ឋកិច្ច គាំទ្រសណ្តាប់ធ្នាប់អន្តរជាតិដោយសេរី និង បើកចំហដោយផ្អែកលើការគោរពច្បាប់ ពង្រឹងសន្តិភាព និងសន្តិសុខតំបន់ និង សកលលោក។

សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងក៏បានអះអាងជាថ្មីម្ដងទៀតអំពីមជ្ឈភាព និងសាមគ្គីភាពនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ដូចជាការគាំទ្ររបស់ប្រទេសទាំងបីចំពោះស្ថាបត្យកម្មក្នុងតំបន់ដែលដឹកនាំដោយអាស៊ាន។ ប្រទេសទាំងបីបានសន្យាថានឹងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអាស៊ាននានា ដើម្បីអនុវត្តន៍ចក្ខុវិស័យអាស៊ានអំពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

សេចក្តីថ្លែងការណ៍រួមក៏បានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តរបស់ប្រទេសទាំងបីចំពោះការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើងដោយផ្អែកលើមូលដ្ឋាន នៃសេចក្ដីសម្រេចនានារបស់ក្រុមប្រឹក្សាសន្តិសុខ ហើយអំពាវនាវឱ្យទីក្រុងព្យុងយ៉ាងបោះបង់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានសង្កត់ធ្ងន់ថា ជានិច្ចកាលសាមគ្គីភាពក្នុងការគាំទ្រអ៊ុយក្រែន និងផ្តល់ជំនួយដល់ប្រទេសនេះ ក៏ដូចជាការដាក់ទណ្ឌកម្មលើរុស្ស៊ី ព្រមទាំងកាត់បន្ថយការពឹងផ្អែកលើប្រភពថាមពលរបស់រុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ