សហរដ្ឋអាមេរិក ដកទណ្ឌកម្មលើទួរគីដែលពាក់ព័ន្ធនឹងយុទ្ធនាការយោធានៅភាគឦសាននៃប្រទេសស៊ីរី

(VOVWORLD) -    ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ កាលពីថ្ងៃទី ២៣ ខែតុលាបានប្រកាសដកទណ្ឌកម្មលើប្រទេសទួរគី បន្ទាប់ពីទទួលបានការធានាថាទីក្រុងអង់ការ៉ា នឹងបញ្ឈប់យុទ្ទនាការយោធាជានិច្ច នៅភាគឦសាននៃប្រទេសស៊ីរី។  
សហរដ្ឋអាមេរិក ដកទណ្ឌកម្មលើទួរគីដែលពាក់ព័ន្ធនឹងយុទ្ធនាការយោធានៅភាគឦសាននៃប្រទេសស៊ីរី - ảnh 1 សហរដ្ឋអាមេរិក ដកទណ្ឌកម្មលើទួរគីដែលពាក់ព័ន្ធនឹងយុទ្ធនាការយោធានៅភាគឦសាននៃប្រទេសស៊ីរី (រូបថត៖ AP)

ថ្លែងនៅសេតវិមាន នាថ្ងៃទី ២៣ ខែតុលា លោក ដូណាល់ត្រាំ បានឲ្យដឹងថារដ្ឋាភិបាលទួរគីបានជូនដំណឹងដល់រដ្ឋាភិបាលរបស់លោកថា បានបញ្ឈប់យុទ្ធនាការ យោធា ហើយនឹងឈប់បាញ់ជានិច្ចនៅភាគឦសាននៃប្រទេសស៊ីរី។ក៏ប៉ុន្តែ លោក ដូណាល់ត្រាំ ក៏បានព្រមានថា លោកនឹងដាក់ទណ្ឌកម្មឡើងវិញប្រសិនបើទួរគីមិនគោរពតាមកិច្ចព្រមព្រៀងឈប់បាញ់ជានិច្ចនៅប្រទេសស៊ីរីផងដែរ។

បទឈប់បាញ់រវាងសហរដ្ឋអាមេរិកនិទួរកគីត្រូវបានជំនួសដោយកិច្ចព្រមព្រៀងថ្មីរវាងប្រធានាធិបតីទួរគី លោក Recep Erdogan និងប្រធានាធិបតីរុស្ស៊ីលោក  Vladimir Putin នៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី ២២ ខែតុលានៅប្រទេសរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ