សហរដ្ឋអាមេរិក៖ តុលាការក្រុង Minnesota កំណត់ការបើកសវនាការជំនុំជម្រះលើករណីលោក George Floyd នៅឆ្នាំ​២០២១

(VOVWORLD) - តុលាការទីក្រុង Minneapolis បានកំណត់កាលបរិច្ឆេទសម្រាប់ការបើកសវនាការជំនុំជម្រះចំពោះអតីតមន្រ្តីប៉ូលីសចំនួន ៤ នាក់ ដែលពាក់ព័ន្ធនឹងការស្លាប់របស់លោក George Floy ជនជាតិស្បែកខ្មៅអាមេរិកដើមកំណើតអាហ្វ្រិកដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែមិនា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិក៖ តុលាការក្រុង Minnesota កំណត់ការបើកសវនាការជំនុំជម្រះលើករណីលោក  George Floyd នៅឆ្នាំ​២០២១ - ảnh 1 រូបភាពបញ្ឈររបស់មន្រ្តីប៉ូលីសដែលត្រូវបានចោទប្រកាន់ពីអំពើឃាតកម្មទាក់ទងនឹងការស្លាប់របស់ជនជាតិស្បែកខ្មៅលោក George Floy កាលពីថ្ងៃទី ២៥ ខែមីនាឆ្នាំ ២០២០ ( រូបថត៖ ខុទ្ទកាល័យប៉ូលីស Minneapolis / TTXVN)

ចៅក្រមនៅទីក្រុង Minneapolis នៃរដ្ឋ Minnesota  កាលពីថ្ងៃទី ២៩ ខែមិថុនាបានឲ្យដឹងថា តុលាការទីក្រុងបានកំណត់កាលបរិច្ឆេទសម្រាប់ការបើកសវនាការជំនុំជម្រះចំពោះអតីតមន្រ្តីប៉ូលីសចំនួន ៤ នាក់ ដែលពាក់ព័ន្ធនឹងការស្លាប់របស់លោក George Floy ជនជាតិស្បែកខ្មៅអាមេរិកដើមកំណើតអាហ្វ្រិកដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែមិនា ឆ្នាំ២០២១ ។

ចៅក្រម Peter Cahill នៃខ័ណ្ឌ Hennepin បានអះអាងថាលោកមិនចង់អោយករណីរដ៏រសើបនេះ ក្លាយទៅជាប្រធានបទសម្រាប់បេក្ខជនលើកយកមកប្រើប្រាស់ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាពេលខាងមុខនេះទេ ហើយ ព្រមានថាអ្នកដែលពាក់ព័ន្ធនឹងករណីនេះ រួមមានមេធាវីនិងមន្រ្តីនានា មិនគួរតែបញ្ចេញមតិនិងព័ត៌មានដែលមិនទាន់បញ្ជាក់ពីភាពត្រឹមត្រូវទៅកាន់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ