សហរដ្ឋអាមេរិក និងណាតូពិភាក្សាគ្នាអំពីការប្តេជ្ញាចិត្តគាំទ្រអ៊ុយក្រែន
(VOVWORLD) - ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរចំពោះការគាំទ្រអ៊ុយក្រែនក្នុងជម្លោះជាមួយរុស្ស៊ី។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken (ឆ្វេង) និងជាអគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Jens Stoltenberg ។ រូបថត៖ AP/Petr David Josek |
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នាថ្ងៃទី ៣១ ឧសភា មានជំនួបជាមួយអគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសក្រៅផ្លូវការរបស់អង្គការណាតូនៅទីក្រុង Prague សាធារណរដ្ឋឆែក។ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរចំពោះការគាំទ្រអ៊ុយក្រែនក្នុងជម្លោះជាមួយរុស្ស៊ី។ ភាគីទាំងពីរក៏បានពិភាក្សាអំពីខ្លឹមសារមួយចំនួនសម្រាប់កិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) នាខែសីហាខាងមុខ រួមទាំងការពង្រឹងសមត្ថភាពការពារជាតិរបស់អ៊ុយក្រែន និងពង្រឹងទំនាក់ទំនងរវាងអង្គការណាតូ និងដៃគូមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ព្រមទាំងពង្រឹងសមត្ថភាពកំញើញនិងការពារជាតិរបស់ណាតូ។ រដ្ឋមន្ត្រីការបរទេសអាមេរិកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការដែលសម្ព័ន្ធមិត្តណាតូចែករំលែកការទទួលខុសត្រូវដោយយុត្តិធម៌ក្នុងវិស័យការពារជាតិរួម។
នាថ្ងៃទី៣១ ឧសភាដដេល នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានច្រានចោលសំណើមួយចំនួនរបស់អង្គការណាតូ នៅពេលនិយាយអំពីគោលជំហរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ស្តីពីការបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន ក៏ដូចជាសំណើរបស់អង្គការណាតូ ដោយអនុញ្ញាតឱ្យទីក្រុងកៀវវាយប្រការលើមូលដ្ឋានយោធាក្នុងទឹកដីរុស្ស៊ីតាមរយៈអាវុធរយៈចម្ងាយឆ្ងាយទំនើបរបស់ដៃគូលោកខាងលិច។ យោងតាមលោក Orban បានឲ្យដឹងថាការបោះជំហានទាំងនេះមានគ្រោះអាសន្នបណ្ដាលឲ្យជម្លោះរុស្ស៊ី-អ៊ុយក្រែនរីកសាយភាយពាសពេញពិភពលោក៕