សហរដ្ឋអាមេរិក និងទួរគីបង្កើនកងកម្លាំងនៅប្រទេសស៊ីរីភាគឦសាន

(VOVWORLD) - សហរដ្ឋអាមេរិក និងទួរគី នាថ្ងៃទី ៦ ខែកញ្ញា បានបន្តបង្កើនវត្តមានយោធាទៅកាន់មូលដ្ឋានរបស់ប្រទេសទាំងពីរនៅខេត្ត Hasakah នៃប្រទេសស៊ីរីភាគឦសាន។ 
សហរដ្ឋអាមេរិក និងទួរគីបង្កើនកងកម្លាំងនៅប្រទេសស៊ីរីភាគឦសាន - ảnh 1រថយន្តយោធាអាមេរិកនិងទួរគីបានធ្វើការយាមល្បាតរួមគ្នានៅជាយក្រុង Tal Abyad ប្រទេសស៊ីរី  (រូបថត៖ AFP / VNA )

បណ្ដាកងកម្លាំងសហរដ្ឋអាមេរិកបានដាក់ពង្រាយផ្នែកយោធា និងភស្តុភារពីមូលដ្ឋាននានានៅអ៊ីរ៉ាក់ឆ្លងកាត់ច្រកទ្វារព្រំដែន al – Walid ទៅកាន់មូលដ្ឋាននៅតំបន់ជនបទខេត្ត Hasakah ភាគខាងជើង។ មុននេះ កាលពីថ្ងៃទី ៤ ខែកញ្ញា បណ្ដាកងកម្លាំងសហរដ្ឋអាមេរិកក៏បានបញ្ជូនរថយន្តយោធាចំនួន ៥០ គ្រឿងពីប្រទេសអ៊ីរ៉ាក់ទៅកាន់ប្រទេសស៊ីរី តាម ច្រកទ្វារព្រំដែននេះផងដែរ។

ក្នុងពេលនោះ បណ្ដាកងកម្លាំងទួរគីក៏បានដាក់ពង្រាយកម្លាំងជំនួយពីប្រទេសនេះ ឆ្លងកាត់ច្រកទ្វារព្រំដែន Ras al-Ayn និង al-Sukkariyah នៅតំបន់ជនបទ ខេត្ត Hasakah ភាគខាងជើង ទៅកាន់មូលដ្ឋាននៅភូមិ al-Khir, Daoudia និង Eineq al-Hawa ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ