សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានយល់ព្រមចំពោះរបាយការណ៍របស់ IAEA ស្តីពីអ៊ីរ៉ង់

(VOVWORLD) - មុននេះ IAEA បានថ្កោលទោសអ៊ីរ៉ង់ចំពោះការមិនធ្វើការកែតម្រូវជាសាធារណៈចំពោះទំនាក់ទំនងរវាងម៉ាស៊ីនទំនើបចំនួនពីរដែលចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមទៅកម្រិតបរិសុទ្ធ ៦០% ខ្ពស់ជាងកម្រិតដែលអាចអនុញ្ញាត ១៦ ដង និងជិតដល់កម្រិតនៃអាវុធ នុយក្លេអ៊ែរ នៅរោងចក្រ Fordow។ 
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានយល់ព្រមចំពោះរបាយការណ៍របស់ IAEA ស្តីពីអ៊ីរ៉ង់ - ảnh 1សមាជិកនៃអង្គការថាមពលអាតូមិកអន្តរជាតិ (IAEA) បញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនៅរោងចក្រនុយក្លេអ៊ែរ Natanz របស់អ៊ីរ៉ង់ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤ (រូបថត៖ TTXVN)

កាលពីថ្ងៃទី ៣ ខែកុម្ភៈ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយយល់ស្របជាមួយនឹងរបាយការ ណ៍របស់ទីភ្នាក់ ងារថាម ពលបរមាណូ អន្តរជាតិ (IAEA) ដែលបានប្រកែក ថា អ៊ីរ៉ង់មិនស្របចិត្តគំនិតគ្នា ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន យោងតាមកិច្ចព្រមព្រៀងសន្ធិសញ្ញាមិនរីក សាយ ភាយអាវុធនុយក្លេអ៊ែរ (NPT)។

មុននេះ IAEA បានថ្កោលទោសអ៊ីរ៉ង់ចំពោះការមិនធ្វើការកែតម្រូវជាសាធារណៈចំពោះទំនាក់ទំនងរវាងម៉ាស៊ីនទំនើបចំនួនពីរដែលចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ទៅកម្រិតបរិសុទ្ធ ៦០% ខ្ពស់ជាងកម្រិតដែលអាចអនុញ្ញាត ១៦ ដង និងជិតដល់កម្រិតនៃអាវុធនុយក្លេអ៊ែរ នៅរោងចក្រ Fordow។ ភាគីអ៊ីរ៉ង់ក៏បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងនឹងជំហររបស់ IAEA ហើយបានលើកឡើងថា ការងារនេះបម្រើដល់រោងចក្រថាមពលនុយក្លេអ៊ែរ ដែលនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចដ៏ធំធេងដល់ប្រទេសអ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ