សហរដ្ឋអាមេរិក និងអារ៉ាប់ប៊ីសាអូឌីតឯកភាពគ្នាសហប្រតិបត្តិការក្នុងការថែរក្សាសន្តិសុខក្នុងតំបន់

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត SPA បានរាយការណ៍ថានេះគឺជាការពិភាក្សាលើកដំបូងរវាងរដ្ឋមន្រ្តីការបរទេសលោក Farhan Al Saud និងសមភាគីអាមេរិកលោក Blinken ។
សហរដ្ឋអាមេរិក និងអារ៉ាប់ប៊ីសាអូឌីតឯកភាពគ្នាសហប្រតិបត្តិការក្នុងការថែរក្សាសន្តិសុខក្នុងតំបន់ - ảnh 1រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Anthony Blinken   (រូបថត៖ AFP / VNA)

កាលពីថ្ងៃទី ៦ ខែកុម្ភៈក្រសួងការបរទេសអាមេរិកបានប្រកាសថាលោក Anthony Blinken រដ្ឋមន្រ្តីការបរទេសអាមេរិកបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីអារ៉ាប៊ីសាអូឌីតលោក Faisal bin Farhan Al Saud ដើម្បីពិភាក្សាលើបញ្ហាជាច្រើន ចាប់ពីសន្តិសុខក្នុងតំបន់រហូតដល់សង្គ្រាមនៅយេម៉ែន។ ក្នុងកិច្ចសន្ទនានេះតាមទូរស័ព្ទនេះ លោករដ្ឋមន្រ្តីការបរទេស Blinken បានគូសបញ្ជាក់អំពីអាទិភាពសំខាន់ៗមួយចំនួនរបស់រដ្ឋអំណាចថ្មីរបស់ប្រធានា ធិបតី លោក Joe Biden រួមមានការបញ្ចប់សង្រ្គាមនៅយេម៉ែន។ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនិងសហការគ្នាដើម្បីទប់ស្កាត់ការវាយប្រហារប្រឆាំងនឹងប្រទេសអារ៉ាប់ប៊ីសាអូឌីត។ ជាមួយគ្នានេះទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត SPA បានរាយការណ៍ថានេះគឺជាការពិភាក្សាលើកដំបូងរវាងរដ្ឋមន្រ្តីការបរទេសលោក Farhan Al Saud និងសមភាគីអាមេរិកលោក Blinken ។ រដ្ឋមន្រ្តីការបរទេសលោក Farhan Al Saud បានអះអាងថាអារ៉ាប់ប៊ីសាអូឌីតសង្ឃឹមថានឹងសហការជាមួយសហរដ្ឋអាមេរិកដើម្បីទប់ទល់នឹងបញ្ហាប្រឈមរួមក៏ដូចជារក្សាស្ថេរភាពនៅក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ