សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បន្តពិភាក្សាលើសំណើបទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះសន្តិសុខរបស់អ៊ីស្រាអែល រួមទាំង ការគំរាមកំហែងពីក្រុមភេរវករដែលគាំទ្រដោយអ៊ីរ៉ង់ ។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បន្តពិភាក្សាលើសំណើបទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា - ảnh 1រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken (ឆ្វេង) និងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant ។ រូបថត៖ រ៉យទ័រ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នាថ្ងៃទី ២៦ ខែមិថុនា មានជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ នៅទីនេះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងបច្ចុប្បន្ន ដើម្បីបញ្ចប់កិច្ចព្រមព្រៀងឈប់បាញ់ និងដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះសន្តិសុខរបស់អ៊ីស្រាអែល រួមទាំង ការគំរាមកំហែងពីក្រុមភេរវករដែលគាំទ្រដោយអ៊ីរ៉ង់ ដូចជា៖ ក្រុមហេសបូឡានៅលីបង់។ លោករដ្ឋមន្ត្រីការបរទេសអាមេរិកក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបន្ធូរស្រាលភាពតានតឹងនៅតំបន់ West Bank។

ក្នុងពេលនោះ កាលពីយប់មិញ កងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា នាថ្ងៃដដែល កងកម្លាំងហេសបូឡាបានធ្វើការវាយឆ្មក់ដោយមីស៊ីលបន្ថែមទៀត ទៅលើតំបន់ភាគខាងជើងមួយចំនួននៃប្រទេសអ៊ីស្រាអែល។ កងទ័ពអ៊ីស្រាអែលបានឆ្លើយតបតាមរយៈការវាយប្រហារតាមជើងអាកាសជាច្រើនលើគោលដៅហេសបូឡាជាបន្តបន្ទាប់នៅភាគខាងត្បូងលីបង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ