សហរដ្ឋអាមេរិក ន័រវេស និងកាណាដា ជំរុញជំនួយដល់អ៊ុយក្រែន
(VOVWORLD) - ស្ថានទូតអាមេរិកប្រចាំនៅសាធារណរដ្ឋឆែកបានឲ្យដឹងថា អាមេរិកនឹងផ្តល់ថវិកាចំនួន ២០០ លានដុល្លារអាមេរិកដល់សាធារណរដ្ឋឆែក សម្រាប់ប្រទេសនេះធ្វើទំនើបកម្មយោធា និងជំនួសឧបករណ៍យោធាដែលទីក្រុង Praha បានបញ្ជូនទៅឲ្យអ៊ុយក្រែន។
កងទ័ពអ៊ុយក្រែននៅក្នុងតំបន់ប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ីក្នុងរដ្ឋធានីគៀវ។ រូបថត៖ AFP/VNA |
កាលពីថ្ងៃទី ១៦ ខែកុម្ភៈ រដ្ឋសភាន័រវេសបានអនុម័តលើកញ្ចប់ជំនួយដែលមានតម្លៃ ៧៥ ពាន់លានក្រូន័រវេស (៧,៤ ពាន់លានដុល្លារអាមេរិក) ដល់អ៊ុយក្រែន។ កញ្ចប់ជំនួយនេះនឹងត្រូវបានអនុវត្តន៍ក្នុងរយៈពេល ៥ ឆ្នាំ ពោលគឺបើកចំណាយថវិកាចំនួន ១៥ ពាន់លានក្រូន័រក្នុងមួយឆ្នាំ ក្នុងនោះមានទាំងជំនួយផ្នែកយោធាដល់អ៊ុយក្រែនផងដែរ។
នាថ្ងៃដដែល ស្ថានទូតអាមេរិកប្រចាំនៅសាធារណរដ្ឋឆែកបានឲ្យដឹងថា អាមេរិកនឹងផ្តល់ថវិកាចំនួន ២០០ លានដុល្លារអាមេរិកដល់សាធារណរដ្ឋឆែក សម្រាប់ប្រទេសនេះធ្វើទំនើបកម្មយោធា និងជំនួសឧបករណ៍យោធាដែលទីក្រុង Praha បានបញ្ជូនទៅឲ្យអ៊ុយក្រែន។ នេះជាជំនួយបន្ថែម ក្រៅពីទឹកប្រាក់ចំនួន ១០៦ លានដុល្លារអាមេរិក ដែលសហរដ្ឋអាមេរិកបានសន្យាកាលពីឆ្នាំ ២០២២។ មុននេះ រដ្ឋអំណាចបានសម្រេចផ្តល់ឧបករណ៍ និងគ្រាប់រំសេវថ្មីដល់អ៊ុយក្រែន ក្នុងនោះមានរថយន្តប្រយុទ្ធថ្មើរជើង Bradley ផងដែរ។ ក្នុងពេលនោះ រដ្ឋមន្ត្រីការពារជាតិកាណាដាលោកស្រី Anita Anand ក៏បានឲ្យដឹងថា រថក្រោះ Leopard 2 ដែលកាណាដាផ្គត់ផ្គង់ឱ្យអ៊ុយក្រែន ត្រូវបានដឹកជញ្ជូនទៅកាន់អឺរ៉ុបហើយ៕