សហរដ្ឋអាមេរិក៖ បេក្ខជនប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​អំពាវនាវ​ឱ្យមានការកែទម្រង់ការគ្រប់គ្រងកាំភ្លើង

(VOVWORLD) -ព្រឹទ្ធសមាជិករដ្ឋ California លោក Kamala Harris បានហៅការផ្ទុះកាំភ្លើងនៅពិធីបុណ្យទទួលទានអាហារប្រចាំឆ្នាំ Gilroy គឺជា ព្រឹត្តិការណ៍ដ៏គួរឱ្យភ័យខ្លាច។
សហរដ្ឋអាមេរិក៖ បេក្ខជនប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​អំពាវនាវ​ឱ្យមានការកែទម្រង់ការគ្រប់គ្រងកាំភ្លើង - ảnh 1 ប៉ូលីសបានត្រួតពិនិត្យកន្លែងកើតហេតុនៃការផ្ទុះកាំភ្លើងនៅពិធីបុណ្យទទួលទានអាហារប្រចាំឆ្នាំ Gilroy (រូបថត៖ vnanet.vn)

នាថ្ងៃទី ២៩ ខែកក្កដា បណ្ដាបេក្ខជនដែលប្រកួតប្រជែងចូលក្នុងសេតវិមានឆ្នាំ ២០២០ របស់គណបក្សប្រជាធិបតេយ្យបានឡើងសម្លេង អំពាវនាវឱ្យមានការត្រួតពិនិត្យកាំភ្លើងបន្ទាប់ពីកើតមានឡើងការបាញ៉រះកាលពីថ្ងៃទី ២៨ ខែកក្កដា នៅ Gilroy រដ្ឋ California ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ចំនួន ៣ នាក់ត្រូវស្លាប់។

ព្រឹទ្ធសមាជិករដ្ឋ California លោក Kamala Harris – (ជាមនុស្សដែលបានសន្យាថានឹងជំរុញការគ្រប់គ្រងកាំភ្លើងប្រសិនបើលោកបានជាប់ឆ្នោតជ្រើសតាំងជាប្រធានាធិបតីអាមេរិក) បានហៅការផ្ទុះកាំភ្លើងនៅពិធីបុណ្យទទួលទានអាហារប្រចាំឆ្នាំ Gilroy គឺជា ព្រឹត្តិការណ៍ដ៏គួរឱ្យភ័យខ្លាច។

ទន្ទឹមនឹងនេះ បេក្ខជន លោក Cory Booker ព្រឹទ្ធិសមាជិករដ្ឋ New Jersey  (ជាមនុស្សដែលធ្លាប់លើកសំណើរអំពីកម្មវិធីផ្តល់អាជ្ញាប័ណ្ណថ្នាក់ជាតិសម្រាប់កម្មសិទ្ធិកាំភ្លើង) បានហៅអំពើហឹង្សានេះថាគ្រៅពីការគ្រប់គ្រងហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ