សហរដ្ឋអាមេរិក ម៉ុងហ្គោលី និងកូរ៉េខាងត្បូងជួបប្រជុំត្រីភាគីអំពីបញ្ហាស.ប.បកូរ៉េ
(VOVWORLD) - ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី ២ ខែមិថុនា បានឲ្យដឹងថា អ្នកការទូត ជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ម៉ុងហ្គោលី និងកូរ៉េខាងត្បូងបានបើកកិច្ចប្រជុំត្រីភាគី ជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃសមត្ថ ភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ស.ប.បកូរ៉េ។
អ្នកការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក ម៉ុងហ្គោលី និងកូរ៉េខាងត្បូង ជួបប្រជុំគ្នានៅទីក្រុង Ulan Bator ប្រទេសម៉ុងហ្គោលី នៅថ្ងៃទី ៣០ ឧសភា។ (រូបថត៖ Yonhap) |
នៅក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅ ថ្ងៃទី ៣០ ខែឧសភានៅរដ្ឋធានី Ulan Bator របស់ម៉ុងហ្គោលី អ្នកការទូតបានឯកភាព ថា ចាំបាច់ត្រូវបន្តការសន្ទនាជាមួយស.ប.បកូរ៉េ។ ឧបការីរងរដ្ឋមន្រ្តីការបរទេសសហ រដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Mark Lambert រួមជា មួយនឹងសមភាគីម៉ុងហ្គោលីលោក Byambasurưen Guntevsuren និងភាគីកូរ៉េខាងត្បូង លោក Choi Yong Jun បានសម្តែងការត្រៀមខ្លួនជាស្រេចរៀបចំកិច្ចប្រជុំត្រីភាគីជា ប្រចាំដោយប្ដូរវេននៅប្រទេសនីមួយៗ។ ក្នុងជំនួបនោះ ប្រទេសទាំងបីក៏បានសម្តែងការព្រួយបារម្ភអំពីហានិភ័យនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងជម្លោះនៅអ៊ុយក្រែន ព្រមទាំងពិភាក្សាអំពីបញ្ហាធំៗជាច្រើនក្នុងតំបន់ និងពិភពលោក រួមទាំងកិច្ចខិតខំ ប្រឹងប្រែងរក្សាតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដ៏សេរីនិងបើកចំហផងដែរ៕