សហរដ្ឋអាមេរិក មានបំណងចង់ជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ប្រកបដោយស្ថិរភាព និងចីរភាព
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២០ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Robert O’Brien បានថ្លែងសុន្ទរកថា និងជួបសំណេះសំណាលជាមួយនិស្សិត លោកគ្រូ អ្នកគ្រូ អ្នកសិក្សាស្រាវរបស់វិទ្យាស្ថានការទូត នៃទីក្រុងហាណូយ។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Robert O’Brien (រូបថត៖ TTXVN) |
នៅក្នុងជំនួបនេះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Robert O’Brien បានអះអាងថា សហរដ្ឋអាមេរិកគោរព ហើយមានបំណងចង់ជំរុញ ទំនាក់ទំនង ភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ប្រកប ដោយស្ថិរភាព និងចីរភាព ដោយ ឈរលើមូលដ្ឋាន គោរពរបៀបរបបនយោបាយរបស់គ្នា ទៅវិញទៅមក ហើយសហរដ្ឋអាមេរិក គាំទ្រវៀត ណាមដែលជាប្រទេស “ខ្លាំងមាំមួន ឯករាជ្យ និងវិបុលភាព”។ ទីប្រឹក្សាសន្តិសុខជាតិ លោក Robert O’Brien បានអបអរសាទរវៀតណាម ដែលបានបំពេញនូវតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំដ៏លំបាកនេះ ប្រកបដោយជោគជ័យ ព្រមទាំងអះអាង ថា សហរដ្ឋអាមេរិក គាំទ្រតួនាទីមជ្ឈភាបរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយនឹងបន្តកសាងនិងអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក-អាស៊ាននិងទំនាក់ទំនង ភាព ជាដៃគូសហរដ្ឋអាមេរិក - មេគង្គ។ លើសពីនេះទៅទៀត លោក Robert O’Brien ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១ ហើយមានបំណងថា ភាគីទាំងពីរបន្តពង្រឹងការសម្របសម្រួលគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមរួម ដោយបានរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍនៅក្នុងតំបន់ និងនៅលើពិភពលោក៕