សហរដ្ឋអាមេរិក មានបំណងចង់វិលត្រឡប់ចូលរួមក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ

(VOVWORLD) - ថ្លែងទៅកាន់ក្រុមប្រឹក្សាតាមប្រព័ន្ធវីដេអូ លោក Blinken បានមានប្រសាសន៍ថា «ខ្ញុំមានសេចក្តីសប្បាយរីករាយ ដោយប្រកាសថាសហរដ្ឋអាមេរិកនឹងស្វែងរកការជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិ ២០២២-២០២៤ » ។
សហរដ្ឋអាមេរិក មានបំណងចង់វិលត្រឡប់ចូលរួមក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ - ảnh 1រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Antony Blinken (រូបថត៖ AFP/TTXVN)

នាថ្ងៃទី ២៤ ខែកុម្ភៈ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Antony Blinken បានឲ្យដឹងថាសហរដ្ឋអាមេរិក នឹងស្វែងរកការវិលត្រឡប់មកចូលរួមក្នុង ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UNHRC) នៅចុងឆ្នាំនេះ។ នេះគឺជាសកម្មភាពថ្មីៗបំផុត ដែលបង្ហាញពីការប្តេជ្ញាចិត្តជាអន្តរជាតិរបស់រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden ។

ថ្លែងទៅកាន់ក្រុមប្រឹក្សាតាមប្រព័ន្ធវីដេអូ លោក Blinken បានមានប្រសាសន៍ថា“ ខ្ញុំមានសេចក្តីសប្បាយរីករាយ ដោយប្រកាសថាសហរដ្ឋអាមេរិកនឹងស្វែងរកការជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិ ២០២២- ២០២៤ ។ យើងខ្ញុំទន្ទឹងរងចាំពីការគាំទ្ររបស់សមាជិកទាំងអស់នៃអង្គការសហប្រជាជាតិក្នុងការខិតខំប្រឹងប្រែងដើម្បីវិលត្រឡប់មកចូលរួមជាសមាជិក្នុងអង្គការនេះឡើងវិញ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ