សហរដ្ឋអាមេរិក ”មានលទ្ធភាពជាច្រើន”បន្តតម្លើងពន្ធលើទំនិញចិន
(VOVWORLD) -នាថ្ងៃទី ២៦ ខែវិច្ឆិកាប្រធានាធិបតីអាមេរិកលោក Donal Trump បានឲ្យដឹងថា មានលទ្ធភាពជាច្រើនដែលថា លោកនឹងបន្តតម្លើងពន្ធ រហូតដល់ ២៥ % (បច្ចុប្បន្ននេះគឺ ១០% )។
ប្រធានាធិបតីអាមេរិកលោក Donald Trump ។ (ប្រភព: Shutterstock) |
ឆ្លើយសម្ភាន៍កាសែត Wall Street Journal លោក Trump បានអះអាងថា "លទ្ធភាពតិចតួចណាស់" ដែលថា លោកនឹងទទួលយកសំណើរបស់ប្រទេសចិន ក្នុងការពន្យារពេលការយកពន្ធលើទំនិញរបស់ចិន ដែលគ្រោងនឹងមានសុពលភាពនាថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៩។ លោកបានព្រមានថាប្រសិនបើជំនួបចរចាខាងមុខរវាងលោក និងប្រធានរដ្ឋចិន នៅខាងក្រៅ កិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ ដែលទើបលេចចេញជួរមុខនៅលើពិភពលោក (G20) ទទួលបរាជ័យនោះ លោកនឹងតម្លើងពន្ធគយពី ១០ % ឬ ២៥ % លើទំនិញដែលមានតម្លៃ ២៦៧ ពាន់លានដុល្លារអាមេរិករបស់ចិនផងដែរ៕