សហរដ្ឋអាមេរិក៖ រំលឹកខួបលើកទី៥០ នៃការធ្វើបាតុកម្មប្រឆាំងជំទាស់សង្គ្រាមវៀតណាមនៅសកលវិទ្យាល័យ Kent State
(VOVWORLD) - នាថ្ងៃរំលឹកខួបលើកទី ៥០ នៃការផ្ទុះបាតុកម្មប្រឆាំងជំទាស់នឹងសង្រ្គាមវៀតណាមនៅសាកលវិទ្យាល័យ Kent State ទីក្រុង Kent រដ្ឋ Ohio រូបថតអំពីការធ្វើបាតុកម្មប្រឆាំងជំទាស់នឹងសង្គ្រាមវៀតណាមរបស់អតីតនិស្សិតនៃសាកលវិទ្យាល័យនេះ ត្រូវបានបង្ហោះសារជាថ្មីម្តងទៀតនៅតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។
កាលពី ៥០ ឆ្នាំមុន នាថ្ងៃទី ៤ ខែឧសភាឆ្នាំ ១៩៧០ និស្សិតសាកលវិទ្យាល័យរដ្ឋ Kent State បានធ្វើបាតុកម្មប្រឆាំងនឹងសង្គ្រាមវៀតណាម។ (ប្រភព៖ Getty Images) |
កាលពី ៥០ ឆ្នាំមុន នាថ្ងៃទី ៤ ខែឧសភាឆ្នាំ ១៩៧០ នៅចំពោះមុខបាតុកម្មរបស់និស្សិតសាកលវិទ្យាល័យ Kent State សំដៅប្រឆាំងជំទាស់នឹងសង្គ្រាម វៀតណាម នោះកងកម្លាំងឆ្មាំជាតិរដ្ឋ Ohio បានផ្ទុះកាំភ្លើងទៅលើហ្វូងបាតុករជាច្រើនដែលធ្វើឲ្យនិស្សិតចំនួន ៤ នាក់ បានបាត់បងជីវិត និង៩នាក់ទៀតត្រូវបានរងរបួស។
លោក H.R. Haldemnan ជំនួយការជួរមុខរបស់អតីតប្រធានាធិបតី អាមេរិក Richard Nixon បានឲ្យដឹងថាព្រឹត្តិការណ៍នេះបានប៉ះពាល់ដោយផ្ទាល់ទៅលើស្ថានការណ៍នយោបាយអាមេរិក។ នេះក៏ជាកត្តាមួយក្នុងចំណោមកត្តាដែលបានរួមចំណែកដល់ការបញ្ចប់សង្គ្រាមនៅវៀតណាមខាងត្បូងកាលពី ៤៥ ឆ្នាំមុនផងដែរ៕