សហរដ្ឋអាមេរិក អូស្រ្តាលី កាណាដា និងចក្រភពអង់គ្លេសចេញសេចក្តីថ្លែងការណ៍រួមស្តីពីហុងកុង
(VOVWORLD) - រដ្ឋាភិបាលនៃបណ្ដាប្រទេស៖ សហរដ្ឋអាមេរិក អូស្រ្តាលី កាណាដា និងចក្រភពអង់គ្លេស នាថ្ងៃទី ២៨ ខែឧសភាបានចេញសេចក្តីថ្លែងការណ៍រួមដោយបង្ហាញពីការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះសេចក្ដីសម្រចចិត្តរបស់ចិន ស្ដីពីការអនុវត្តច្បាប់សន្តិសុខជាតិហុងកុង។
ក្រុមអ្នកតវ៉ាបាននាំគ្នាធ្វើបាតុកម្មនៅតាមដងផ្លូវនៅហុងកុង |
សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា ការដែលចិនបានអនុវត្តន៍ច្បាប់សន្តិសុខជាតិ នឹងធ្វើឲ្យសំណឹកស្វ័យភាពរបស់ហុងកុង និងប្រព័ន្ធដែលធ្លាប់ ជួយហុងកុងទទួលបានភាពរុងរឿង។ សេចក្តីថ្លែងការណ៍នេះ ក៏បានឲ្យដឹង ថាការសម្រេចចិត្តរបស់ចិន គឺមានទំនាស់ជាមួយកាតព្វកិច្ច អន្តរជាតិនានារបស់ប្រទេសខ្លួន តាមគោល ការណ៍ចាប់បង្ខំគតិយុត្តិ នៃសេចក្ដីថ្លែងកាណ៍រួមចិន - អង់គ្លេសដែលបានចុះឈ្មោះ ជាមួយអង្គការសហប្រ ជាជាតិ។ សេចក្តីថ្លែងការណ៍ក៏បានឲ្យដឹងថា ការសម្រេចិត្តរបស់ចិននឹងរារាំងគោលនយោបាយប្រទេសមួយ របបពីរ
លើលពីនេះទៅទៀត សហរដ្ឋអាមេរិក អូស្រ្តាលី កាណាដានិងចក្រភពអង់គ្លេសក៏បានអំពាវនាវដល់រដ្ឋាភិបាល ចិនធ្វើការជាមួយរដ្ឋអំណាចតំបន់រដ្ឋបាលពិសេសហុងកុងនិងប្រជាជនហុងកុងដើម្បីស្វែងរក ដំណោះស្រាយ ដែលត្រូវបានភាគីទាំងពីរទទួលយកបាន ឲ្យសមស្របតាមកាតព្វកិច្ចអន្តរជាតិរបស់ចិន ចែងក្នុងសេចក្ដីថ្លែងការណ៍រួមរបស់ចិនជាមួយអង់គ្លេស ក្នុងឯកសាររបស់អង្គការសហប្រជាជាតិផងដែរ៕