សហរដ្ឋអាមេរិក ឥណ្ឌា និងជប៉ុនធ្វើសមយុទ្ធកងទ័ពជើងទឹកដោយទ្រង់ទ្រាយធំ

(VOVWORLD) -សហរដ្ឋអាមេរិកបានដាក់ពង្រាយនាវាពិឃាត USS McCampbell នាវាចម្បាំង USS Green Bay និងនាវាមុជទឹកវាយប្រហារ ដែលដំណើរការដោយថាមពលនុយ ក្លេអ៊ែរ Los Angeles។
សហរដ្ឋអាមេរិក ឥណ្ឌា និងជប៉ុនធ្វើសមយុទ្ធកងទ័ពជើងទឹកដោយទ្រង់ទ្រាយធំ - ảnh 1 នាវារបស់កងទ័ពជើងទឹកជប៉ុននៅឯមូលដ្ឋាន Yokosuka ក្នុងខេត្ត Kanagawa  (រូបថតៈ AFP / TTXVN)

នាថ្ងៃទី ២៥ ខែកញ្ញា សហរដ្ឋអាមេរិក ឥណ្ឌា និងជប៉ុនបានធ្វើសមយុទ្ធកងទ័ពជើងទឹកដោយទ្រង់ទ្រាយធំ ដែលមានឈ្មោះថា Malabar លើកទី ២៣ នៅលំហរសមុទ្រនៃទីក្រុងសេសាបូ ខេត្ត ណាហ្គាសាគី នៃប្រទេសជប៉ុន។

ចូលរួមក្នុងសមយុទ្ធរយៈពេល ១០ ថ្ងៃនេះ ឥណ្ឌាបានបញ្ជូនកងនាវាបំបាំងកាយ កងនាវាចម្បាំងប្រឆាំងនាវាមុជទឹកនិងយន្តហោះល្បាតតាមសមុទ្ររយៈចម្ងាយឆ្ងាយ។ ទន្ទឹមនឹងនេះ សហរដ្ឋ អាមេរិកបានដាក់ពង្រាយនាវាពិឃាត USS McCampbell នាវាចម្បាំង USS Green Bay និងនាវាមុជទឹកវាយប្រហារ ដែលដំណើរការដោយថាមពលនុយក្លេអ៊ែរ Los Angeles ។

ចំណែកជប៉ុនវិញ គឺបានបញ្ជូននាវាផ្ទុកឧទ្ធម្ភាគចក្រ នាវាពិឃាត Samidare និងនាវា Chokai។ ដោយមានខ្លឹមសារប្រយុទ្ធប្រឆាំងនឹងនាវាមុជទឹក ដែលជាផ្នែកដ៏សំខាន់មួយនៃការធ្វើសមយុទ្ធ Malabar នោះ ប្រទេសទាំងបីបានដាក់ពង្រាយយន្តហោះល្បាតតាមសមុទ្រដែលបំពាក់ដោយរ៉ាដាមីស៊ីលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ