សហរដ្ឋអាមេរិកគាំទ្រអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប

(VOVWORLD) -ភាគីទាំងពីរក៏បានផ្ដោតសំខាន់លើទំនាក់ទំនងទ្វេភាគីរវាងអាមេរិក និងអង់គ្លេស ព្រមទាំងកិច្ចសន្យាចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បន្ទាប់ពីអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុប។
សហរដ្ឋអាមេរិកគាំទ្រអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប - ảnh 1ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Gion John Bolton 

នាថ្ងៃទី ១២ ខែសីហា នៅក្នុងជំនួបជាមួយ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson នៅទីក្រុងឡុងដ៍នោះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Gion John Bolton បានឲ្យដឹងថា រដ្ឋអំណាចប្រធានាធិបតីអាមេរិក លោក Donald Trump បាន គាំទ្រ អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) នាចុងខែតុលាខាងមុខ បើទោះបីជាភាគីទាំងពីរទទួលបាន ឬមិនទទួលបានកិច្ចព្រមព្រៀងមួយក៏ដោយ។ លើសពីនេះទៅទៀត ភាគីទាំងពីរក៏បានផ្ដោតសំខាន់លើទំនាក់ទំនងទ្វេភាគីរវាងអាមេរិក និងអង់គ្លេស ព្រមទាំងកិច្ចសន្យាចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បន្ទាប់ពីអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុប។ យោងតាមលោក Bolton ថា ក្រុមមន្ត្រីអង់គ្លេសសង្ឃឹមថាកិច្ចចរចាពាណិជ្ជកម្មនឹងផ្តោតលើវិស័យនីមួយៗដោយផ្ដល់អាទិភាពលើសេវាកម្មហិរញ្ញវត្ថុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ