សហរដ្ឋអាមេរិកជប៉ុននិងកូរ៉េខាងត្បូង គ្រោងនឹងបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៅខែមេសា
(VOVWORLD) - ប្រសិនបើត្រូវបានប្រារព្វធ្វើឡើង នេះនឹងក្លាយទៅជាជំនួបរដ្ឋមន្រ្តីការបរទេសលើកដំបូងរវាងប្រទេសទាំងបី ចាប់តាំងពីលោក Joe Biden ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីខែមករាកន្លងមក។
រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក Blinken (ឆ្វេង) នៅក្នុងកិច្ចពិភាក្សាជាមួយសមភាគីជប៉ុនរបស់លោកនៅថ្ងៃទី ១៦ ខែមីនា។ (រូបថត៖ REUTERS) |
សហរដ្ឋអាមេរិកជប៉ុន និងកូរ៉េខាងត្បូងកំពុងត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋ មន្ត្រីការបរទេសត្រីភាគី ដែលទំនងជាប្រារព្ធធ្វើឡើងនៅខែមេសាខាងមុខនេះ ដោយមានរបៀបវារៈ ដែលគេរំពឹងថាផ្តោតសំខាន់លើឧបទ្វីបកូរ៉េ និងការសម្របសម្រួលគ្នាក្នុងគោលនយោបាយចំពោះប្រទេសចិន។
ប្រសិនបើត្រូវបានប្រារព្វធ្វើឡើង នេះនឹងក្លាយទៅជាជំនួបរដ្ឋមន្រ្តីការបរទេសលើកដំបូងរវាងប្រទេសទាំងបី ចាប់តាំងពីលោក Joe Biden ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីខែមករាកន្លងមក។ កិច្ចប្រជុំនេះ អាចត្រូវបានធ្វើឡើងនៅសហរដ្ឋអាមេរិក ដោយមានការចូលរួមពីរដ្ឋមន្រ្តីក្រសួងការបរទេស អាមេរិក លោក Antony Blinken និងសមភាគីចំនួនពីរ គឺលោក Toshimitsu Motegi នៃប្រទេសជប៉ុន និងលោក Chung Eui Yong នៃប្រទេសកូរ៉េខាងត្បូង៕