សហរដ្ឋអាមេរិកដកកងទ័ពចេញពីមូលដ្ឋានចំនួន ២ នៅស៊ីរី
(VOVWORLD) - មានប្រភពសាក្សីជាច្រើនបានឲ្យដឹងថា គេមើលឃើញមានរថយន្តសំភារះសឹកប្រហែល ៤០ គ្រឿងចាកចេញពីមូលដ្ឋានឆ្ពោះទៅច្រកទ្វារព្រំដែន al-Walid រវាងស៊ីរីនិងអ៊ីរ៉ាក់។
ទីភ្នាក់ងារសាព័ត៌មានរដ្ឋស៊ីរី (SANA) បានជូនដំណឹងថា កាលពីថ្ងៃទី ៨ ខែមករា ទាហានអាមេរិកបានដកខ្លួនចេញពីមូលដ្ឋានយោធាចំនួន ២ នៅខេត្ត Hasakah ភាគឦសានស៊ីរី បន្ទាប់ពីការវាយប្រហារសងសឹករបស់អ៊ីរ៉ង់សំដៅទៅលើមូលដ្ឋានយោធារបស់អាមេរិកនៅអ៊ីរ៉ាក់
យោងតាម SANA ទាហានអាមេរិកបានដកខ្លួនចេញពីមូលដ្ឋាននៅតំបន់ Kharab al-Jir ភាគឦសានខេត្ត Hasakah ប្រទេសស៊ីរី ជិតព្រំដែនអ៊ីរ៉ាក់។ មូលដ្ឋាននេះ ទើបតែការសាងសង់ ៦ ខែមុន។ មានប្រភពសាក្សីជាច្រើនបានឲ្យដឹងថា គេមើលឃើញមានរថយន្តសំភារះសឹកប្រហែល ៤០ គ្រឿងចាកចេញពីមូលដ្ឋានឆ្ពោះទៅច្រកទ្វារព្រំដែន al-Walid រវាងស៊ីរីនិងអ៊ីរ៉ាក់។
ទាហានអាមេរិកក៏បានដកចេញពីមូលដ្ឋាននៅទីក្នុង Shaddadi ឆ្ពោះទៅតំបន់ al-Hol ភាគឦសានខេត្ត Hasakah ដើម្បីចាប់ផ្ដើមចល័តទៅកាន់ប្រទេសជិតខាងអ៊ីរ៉ាក់ដែរ៕