សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់

(VOVWORLD) -  នាថ្ងៃទី ៣០ ខែមករា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ ទោះបីជាអនុញ្ញាតឱ្យមានប្រតិបត្តិការគ្មាន នុយក្លេ អ៊ែរមួយចំនួនបន្តប្រព្រឹត្តទៅនៅសាធារ ណរដ្ឋអ៊ីស្លាមនេះក៏ដោយ។ តាមនោះ ក្រសួងហិរញ្ញវត្ថុអាមេរិកបានជូនដំណឹង បទទណ្ឌកម្មថ្មីទៅលើអង្គការថាមពលបរមាណូអ៊ីរ៉ង់ ក៏ដូចជាប្រមុខស្ថាប័ននេះផងដែរ។

 នេះត្រូវបានចាត់ទុកថាជាកាយវិការមួយ ដែលអាចប៉ះពាល់ដល់កម្មវិធីអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរស៊ីវិលរបស់អ៊ីរ៉ង់។ ក៏ប៉ុន្តែសហរដ្ឋអាមេរិកក៏បានពន្យាពេល ៦០ ថ្ងៃ ដើម្បីលុបចោលទណ្ឌកម្មមួយចំនួន សំដៅជម្រុញដំណើរការនៃការឃ្លាំមើលសកម្មភាពលុបចោលនុយក្លេអ៊ែរនៅអ៊ីរ៉ង់។ ការសម្រេចចិត្តនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអឺរ៉ុប រុស្ស៊ី និងចិនបន្តអនុវត្កគម្រោងនៅឯរោងចក្រនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់ផងដែរ។ យោងតាមប្រភពព័ត៌មានការទូតមួយចំនួន បានឲ្យដឹងថាក្រសួងហិរញ្ញវត្ថុនិងក្រសួងការបរទេសអាមេរិក មានការខ្វែងគំនិតគ្នាលើការពន្យាពេលនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ