សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើមន្រ្តីអ៊ីរ៉ង់ចំនួន ៥ ដោយ​មូលហេតុ​គ្រប់គ្រងការបោះឆ្នោត

(VOVWORLD) -  រសួងហិរញ្ញវត្ថុអាមេរិកបានបញ្ជាក់ថាមន្រ្តីទាំង ៥ រូប ពោលខាងលើ គឺជាសមាជិកនៃក្រុមប្រឹក្សា ត្រួតពិនិត្យនិងគណកម្មការ ឃ្លាំមើលការបោះឆ្នោតរបស់អ៊ីរ៉ង់ទទួលបន្ទុក“ ពិនិត្យ ចរិតលក្ខណៈរបស់បេក្ខជន” ដែលចូលរួមក្នុងការប្រកួតប្រជែងបោះឆ្នោត។
សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើមន្រ្តីអ៊ីរ៉ង់ចំនួន ៥ ដោយ​មូលហេតុ​គ្រប់គ្រងការបោះឆ្នោត - ảnh 1 លោក Daniel Coats ប្រធានការិយាល័យស៊ើបការណ៍សម្ងាត់ជាតិអាមេរិក  (រូបថត៖ AFP)

នាថ្ងៃទី ២០ ខែកុម្ភៈ រដ្ឋមន្ត្រីអាមេរិកបានប្រកាសដាក់ទណ្ឌកម្មទៅលើ មន្រ្តីអ៊ីរ៉ង់ចំនួន ៥ រូប ដោយមូលហេតុថា មន្ទ្រីទាំងនេះបានគ្រប់គ្រងការបោះឆ្នោតនៅរដ្ឋសភា អ៊ីរ៉ង់ ដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី២១ ខែកុម្ភៈ។

សេចក្តីជូនដំណឹងរបស់ក្រសួងហិរញ្ញវត្ថុអាមេរិកបានបញ្ជាក់ថាមន្រ្តីទាំង ៥ រូប ពោលខាងលើ គឺជាសមាជិកនៃក្រុមប្រឹក្សា ត្រួតពិនិត្យនិងគណកម្មការ ឃ្លាំមើលការបោះឆ្នោតរបស់អ៊ីរ៉ង់ទទួលបន្ទុក“ ពិនិត្យ ចរិតលក្ខណៈរបស់បេក្ខជន” ដែលចូលរួមក្នុងការប្រកួតប្រជែងបោះឆ្នោត។ ដូច្នេះហើយ រាល់ទ្រព្យសម្បត្តិនៅអាមេរិករបស់មន្រ្តីអ៊ីរ៉ង់ទាំងនេះនឹងត្រូវបានហ៊ុំព័ទ្ធ ហើយ ពលរដ្ឋអាមេរិកត្រូវបានហាមឃាត់មិនឱ្យធ្វើប្រតិបត្តិការជាមួយពួកគេផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ