សហរដ្ឋអាមេរិកដាស់តឿនឲ្យចិនដើរតូនាទីដ៏ធំធេងថែមទៀតក្នុងបញ្ហា ស.ប.ប.ក
(VOVWORLD) -ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton បានឲ្យដឹងថា ពិតជាសោកស្ដាយណាស់ ដោយសារ ស.ប.ប.ក មិនទាន់ត្រៀមខ្លួនជាស្រេចធ្វើអ្វី ដែលពួកគេគប្បីធ្វើ។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton (រូបថត៖ vnanet.vn) |
ខណៈដែល ប្រធានាធិបតីអាមេរិកលោក Donald Trump មិនបានធ្វើអត្ថាធិប្បាយណាមួយ ចំពោះព័ត៌មានដែលថា ស.ប.ប.ក ព្រមានអាចបញ្ឈប់កិច្ចសន្ទនា ហើយបន្តធ្វើសកម្មភាពបង្ករឿងហេតុនោះ បណ្ដាទីប្រឹក្សាសន្តិសុខរបស់សេតវិមានបានចាត់ទុកថា កាយវិកានេះគឺជាទង្វើ"បំផ្លិចបំផ្លាញជំនឿទុកចិត្ត "។
ឆ្លើយសម្ភាសន៍នៅវិទ្យុសម្លេងកាលពី ថ្ងៃទី ១៧ ខែមិនា ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton បានឲ្យដឹងថា ពិតជាសោកស្ដាយណាស់ ដោយសារ ស.ប.ប.ក មិនទាន់ត្រៀមខ្លួនជាស្រេចធ្វើអ្វី ដែលពួកគេគប្បីធ្វើ។ លោកទីប្រឹក្សាសន្តិសុខជាតិអាមេរិកក៏បានអំពាវនាវឲ្យចិនគប្បីបង្កើនការដាក់សម្ពាធទៅលើព្យុងយ៉ាង អនុវត្តន៍បទដាក់ទណ្ឌកម្មរបស់ អង្គកាសហប្រជាជាតិ យ៉ាងម៉ឹងម៉ាត់ ថែមទៀត ខណៈដែលប៉េកាំងគ្រប់គ្រងពាណិជ្ជកម្មក្រៅប្រទេសដល់ ៩០ % របស់ព្យុងយ៉ាង។
ទន្ទឹមនឹងនេះ ក្នុងការឆ្លើយសម្ភាសន៍ Fox News នាថ្ងៃដដែល នាយខុទ្ទកាល័យស្ដីទី សេតវិមានលោក Mick Mulvaney បានប្រមានថា ស.ប.ប.ក មិនគប្បី បំផ្លិចបំផ្លាញជំនឿទុកចិត្តឡើយ។ ហើយការបន្តបាញ់បង្ហោះមីស៊ីលត្រូវបានចាត់ទុកថាបានបំផ្លិចបំផ្លាញជំនឿទុកចិត្ត ខណៈដែលភាគីទាំងពីរកំពុង ស្ថិតនៅក្នុងដំណើរការចរចា៕