សហរដ្ឋអាមេរិកតែងតាំងឯកអគ្គរដ្ឋទូតដើមដំបូងប្រចាំនៅបេឡារុស្សក្រោយរយៈពេលជាង ១០ ឆ្នាំ

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី ២០ ខែមេសាបានតែងតាំងលោកស្រី  Julie Fisher ធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំបេឡារុស្សក្រោយរយៈពេលពីជាងមួយទសវត្សរ៍មក។
សហរដ្ឋអាមេរិកតែងតាំងឯកអគ្គរដ្ឋទូតដើមដំបូងប្រចាំនៅបេឡារុស្សក្រោយរយៈពេលជាង ១០ ឆ្នាំ - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump តែងតាំងលោកស្រី  Julie Fisher ធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំបេឡារុស្សី (រូបថត៖ AFP/TTXVN)

ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី ២០ ខែមេសាបានតែងតាំងលោកស្រី  Julie Fisher ដែលជាមន្ត្រីជាន់ខ្ពស់មួយរូបនៃក្រសួងការបរទេសអាមេរិក ទទួលបន្ទុកតំបន់អឺរ៉ុប ធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំបេឡារុស្សក្រោយរយៈពេលពីជាងមួយទសវត្សរ៍មក។

តំណែងថ្មីរបស់លោកស្រី Fisher ត្រូវការការអនុម័តពីព្រឹទ្ធសភាអាមេរិក។ ទោះបីជាការតែងតាំងមន្រ្តីរូបនេះមិនបានបង្កឡើងការប្រឆាំងជំទាស់ណាមួយភ្លាមៗក៏ដោយ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ថាពេលណាព្រឹទ្ធសភាអាមេរិកនឹងចេញសម្រេចចិត្តដែលពាក់ព័ន្ធនោះទេ ពីព្រោះថានាបច្ចុប្បន្នសមាជិកព្រឹទ្ធសភាប្រទេសនេះ មិនមានវត្តមាននៅទីក្រុងវ៉ាស៊ីនតោនដោយសារជំងឺរាតត្បាត COVID-19 ហើយក្រោយមកទៀតគេក៏ត្រូវរៀបចំសកម្មភាពនានាដើម្បីឆ្ពោះទៅការបោះឆ្នោតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ