សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចធ្វើការសម្រេចចិត្តដ៏ពិបាកដើម្បីស្ដារ JCPOA ឡើងវិញ

(VOVWORLD) - មន្ត្រីរូបនេះបានបញ្ជាក់ថា សម្រាប់សហរដ្ឋអាមេរិក បញ្ហាស្នូលៗ នៅតែជាការដែលអ៊ីរ៉ង់ត្រូវសន្យាគោរពតាម វិធីមួយដែលអាចផ្ទៀងផ្ទាត់បាននូវការរឹតត្បិតលើសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន ដើម្បី ប្ដូរយកការបន្ធូរស្រាលបទដាក់ទណ្ឌកម្ម។

សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចធ្វើការសម្រេចចិត្តដ៏ពិបាកដើម្បីស្ដារ JCPOA ឡើងវិញ - ảnh 1អ្នកនាំពាក្យសេតវិមានលោក Ned Price។ (រូបថត៖ AFP)
អ្នកនាំពាក្យសេតវិមានលោក Ned Price បាននិយាយកាលពីថ្ងៃទី ២១ ខែមីនា ថា ទីក្រុងវ៉ាស៊ីនតោនត្រៀមខ្លួនជាស្រេចដើម្បីធ្វើ "ការសម្រេចចិត្តដ៏ពិបាក" ដើម្បី សម្រេចបានកិច្ចព្រមព្រៀងអំពីការស្តារផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ឡើងវិញ ដែលទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ មន្ត្រីរូបនេះបានបញ្ជាក់ថា សម្រាប់សហរដ្ឋអាមេរិក បញ្ហាស្នូលៗ នៅតែជាការដែលអ៊ីរ៉ង់ត្រូវសន្យាគោរពតាម វិធីមួយដែលអាចផ្ទៀងផ្ទាត់បាននូវការរឹតត្បិតលើសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន ដើម្បី ប្ដូរយកការបន្ធូរស្រាលបទដាក់ទណ្ឌកម្ម។ យោងតាមប្រភពព័ត៌មាននានា អ៊ីរ៉ង់នឹង សង្កត់ធ្ងន់លើ "ការធានាសេដ្ឋកិច្ច" ក្នុងករណីដែលរដ្ឋអំណាចអាមេរិកនាពេលអនាគត ផ្លាស់ប្តូរទស្សនៈ ហើយដកខ្លួនចេញពីកិច្ចព្រមព្រៀងដូចដែលលោក Donald Trump បានធ្វើកាលពីឆ្នាំ ២០១៨ ហើយទាមទារឲ្យទីក្រុងវ៉ាស៊ីនតោនដកកងកម្លាំងឆ្មាំបដិវត្តន៍ អ៊ីរ៉ង់ ចេញពី "បញ្ជីក្រុមភេរវករ" ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ