សហរដ្ឋអាមេរិកទទួលរងសម្ពាធដើម្បីទទួលឲ្យបានការព្រមព្រៀង ពាណិជ្ជកម្មជាមួយចិន

(VOVWORLD) -យើងខ្ញុំមិនស្ថិតក្រោមសម្ពាធណាមួយ ដើម្បីទទួលឲ្យបានការព្រមព្រៀងជាមួយប្រទេសចិនទេ"។ ចិននេះឯងដែលត្រូវទទួលរងសម្ពាធទៅវិញ។
សហរដ្ឋអាមេរិកទទួលរងសម្ពាធដើម្បីទទួលឲ្យបានការព្រមព្រៀង ពាណិជ្ជកម្មជាមួយចិន - ảnh 1ប្រធានាធិបតីអាមេរិកលោក Donald Trump 

នាថ្ងៃទី ១៣ កញ្ញា ពោលគឺមួយថ្ងៃ ក្រោយពីពេល ទីប្រឹក្សាសេដ្ឋកិច្ចសេតវិមានបានឲ្យដឹងថា រដ្ឋអំណាចអាមេរិកបានស្នើឲ្យចិន ចាប់ផ្ដើមការចរចានោះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថា វ៉ាស៊ីនតោនមិនស្ថិតនៅក្រោមសម្ពាធណាមួយ អំពីការទទួលឲ្យបានការព្រមព្រៀងពាណិជ្ជកម្មជាមួយប៉េកាំងឡើយ។ តាមរយៈបណ្ដាញសង្គម  Twitter លោក Trump បានសរសេរថា៖

"យើងខ្ញុំមិនស្ថិតក្រោមសម្ពាធណាមួយ ដើម្បីទទួលឲ្យបានការព្រមព្រៀងជាមួយប្រទេសចិនទេ"។ ចិននេះឯងដែលត្រូវទទួលរងសម្ពាធទៅវិញ។ បណ្ដាទីផ្សាររបស់យើងខ្ញុំកំពុងវិវឌ្ឍន៍ល្អ ខណៈដែល ទីផ្សាររបស់គេកំពុងដួលរលំ។ យើងខ្ញុំនឹងប្រមូលយកប្រាក់ពន្ធ និងផលិតកម្មក្នុងស្រុក រាប់ពាន់លានដុល្លារអាមេរិក យ៉ាងឆាប់ៗផងដែរ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ