សហរដ្ឋអាមេរិកនិង EU មានយថាទស្សន៍ដោះស្រាយជម្លោះពាណិជ្ជកម្ម
(VOVWORLD) - លោកស្រី Tai បានមានប្រសាសន៍ថា៖ “យើងខ្ញុំកំពុងខិតខំប្រឹងប្រែងដោះស្រាយ ជម្លោះដែលកំពុងប្រព្រឹត្តទៅរវាង Boeing និង Airbus ហើយដោះស្រាយបញ្ហាពិត ប្រាកដនៃស្ថានភាពផលិតកម្មលើសហួសតម្រូវការក្នុងវិស័យអាលុយមីញ៉ូមនិងដែកថែប... ដំណោះស្រាយសម្រាប់បញ្ហាទាំងពីរនេះសុទ្ធតែស្ថិតនៅក្នុងបាតដៃ”។
នាថ្ងៃទី១៣ ខែឧសភា តំណាងពាណិជ្ជកម្មអាមេរិក លោកស្រី Katherine Tai បានចាត់ទុកថា សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប (EU) មានលទ្ធភាពដោះស្រាយ បាននូវជម្លោះរវាងភាគីទាំងពីរដែលពាក់ព័ន្ធដល់ការផ្ដល់មូលធនឧបត្ថម្ភដល់ក្រុមហ៊ុនផលិតយន្តហោះ Boeing និង Airbus ក៏ដូចជាបញ្ហាយកពន្ធលើអាលុយមីញ៉ូមនិងដែកថែបផងដែរ។
ថ្លែងនៅសវនាការរបស់គណៈកម្មាធិការហិរញ្ញវត្ថុនិងពន្ធដារនៃសភាជាន់ទាប អាមេរិកអំពីគោលនយោបាយពាណិជ្ជកម្មរបស់រដ្ឋបាលប្រធានាធិបតី Joe Biden នោះ លោកស្រី Tai បានមានប្រសាសន៍ ថា៖ “យើងខ្ញុំកំពុងខិតខំប្រឹងប្រែងដោះស្រាយ ជម្លោះដែលកំពុងប្រព្រឹត្តទៅរវាង Boeing និង Airbus ហើយដោះស្រាយបញ្ហាពិត ប្រាកដនៃស្ថានភាពផលិតកម្មលើសហួសតម្រូវការក្នុងវិស័យអាលុយមីញ៉ូមនិងដែកថែប... ដំណោះស្រាយសម្រាប់បញ្ហាទាំងពីរនេះសុទ្ធតែស្ថិតនៅក្នុងបាតដៃ”។ ក្រៅពី នោះលោកស្រី Tai ក៏ឲ្យដឹងថែមទៀតថា រដ្ឋបាលប្រធានាធិបតី Joe Biden នឹងធ្វើការ ជាមួយអង្គការ WTO និងបណ្ដាប្រទេសដែលមានគោលដៅដូចគ្នា សំដៅជំរុញការកែ ទម្រង់បទបញ្ញត្តិនិងទម្រង់បែបបទរបស់អង្គការនេះផងដែរ៕