សហរដ្ឋអាមេរិកនឹងកាត់បន្ថយកងទ័ពរបស់ខ្លួន ក្នុងប្រទេសអាហ្វហ្គានីស្ថាននៅត្រឹមចំនួនតិចជាង ៥.០០០នាក់
(VOVWORLD) - សហរដ្ឋអាមេរិក មានគម្រោងកាត់បន្ថយកងទ័ពរបស់ខ្លួន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ឱ្យមកនៅត្រឹមចំនួនតិចជាង ៥.០០០នាក់ នៅត្រឹមចុង ខែវិច្ឆិកា ខាងមុខនេះ។
យោធាអាមេរិកនៅមូលដ្ឋានទ័ពអាកាស Bagram (រូបថត៖ AFP / VNA) |
មន្ទីរបញ្ចកោណកាលពីថ្ងៃទី ១០ ខែសីហា បានប្រកាសថា សហរដ្ឋ អាមេរិកកំពុងពិចារណា កាត់បន្ថយកងទ័ពរបស់ខ្លួននៅ អាហ្វហ្គានីស្ថានចុះមកក្រោម ៥ ពាន់នាក់នាចុងខែវិច្ឆិកា ឆ្នាំ ២០២០ ដោយបានទទួលស្គាល់វឌ្ឍនភាពក្នុងដំណើរការចរចាសន្តិភាពជាតិនៅ អាស៊ីខាងត្បូង។
សកម្មភាពដកកងទ័ពដូច្នេះនឹងផ្អែកលើលក្ខខ័ណ្ឌផ្សេងៗគ្នា ហើយត្រូវបានអនុវត្តបន្ទាប់ពីបានធ្វើការពិគ្រោះយោបល់ជាមួយសភាសហរដ្ឋ អាមេរិក ក៏ដូចជាមានការសម្របសម្រួលដោយផ្ទាល់ជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ជាមួយដៃគូនានា ។
មន្ទីរបញ្ចកោណបានបញ្ជាក់បន្ថែមទៀតថា វត្តមានយោធាអាមេរិកនៅអាហ្វហ្គានីស្ថាននៅតែផ្តោតលើសមត្ថភាព ជាជាងទៅលើចំនួនយោធាផងដែរ៕