សហរដ្ឋអាមេរិកនិងកូរ៉េខាងជើងអាចបន្តការចរចានុយក្លេអ៊ែរក្នុងឆ្នាំនេះ
(VOVWORLD) - សហរដ្ឋអាមេរិក និងកូរ៉េខាងជើងអាចនឹងធ្វើការចរចានុយក្លេអ៊ែរចំនួន ១ - ២ ដងទៀត នៅថ្នាក់ជំនាញ នាចុងឆ្នាំនេះ។
ប្រធានាធិបតីអាមេរិក (ឆ្វេង) និងមេដឹកនាំកូរ៉េខាងជើងនៅឯភូមិឈប់បាញ់ Panmunjom នៅព្រំដែនអន្តរកូរ៉េនៅថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០១៩ (រូបថត៖ THX / TTXVN) |
សហរដ្ឋអាមេរិក និងកូរ៉េខាងជើងអាចនឹងធ្វើការចរចានុយក្លេអ៊ែរចំនួន ១ - ២ ដងទៀត នៅថ្នាក់ជំនាញ នាចុងឆ្នាំនេះ ដែលជាពេលវេលាកំណត់របស់ទីក្រុងព្យុងយ៉ាងចំពោះទីក្រុងវ៉ាស៊ីនតោនក្នុងការលើកសំណើរថ្មីមួយនៅក្នុងកិច្ចពិភាក្សាលុបបំបាត់នុយគ្លេអ៊ែរនៅ ឧបទ្វីបកូរ៉េ។
នាថ្ងៃទី ២៤ ខែតុលា វិទ្យាស្ថានយុទ្ធសាស្ត្រសន្តិសុខជាតិកូរ៉េខាងត្បូង (INSS) បានវាយតម្លៃថាសហរដ្ឋអាមេរិកនឹងព្យាយាមរក្សាសន្ទុះនៃការចរចារជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាបញ្ហាកូរ៉េខាងជើងឱ្យស្ថិតនៅក្រោមការគ្រប់គ្រង ជាពិសេសគឺនៅពេលដែលប្រទេសនេះត្រូវសម្រេចបានសមិទ្ធិផលខាងការទូត មុនពេលការបោះឆ្នោតប្រធានាធិបតីអាមេរិកនាឆ្នាំ ២០២០ ខាងមុខ។ INSS បញ្ជាក់ថាសហរដ្ឋអាមេរិកអាចនឹងព្យាយាមបញ្ចុះបញ្ចូលឲ្យកូរ៉េខាងជើង ធានាថាមេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un មិនផ្ដល់សារអំពីមាគ៌ាថ្មី ដែលទីក្រុងព្យុងយ៉ាងធ្លាប់បានលើកឡើងនៅក្នុងសុន្ទរកថានាឆ្នាំថ្មីផងដែរ៕