សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងប្តេជ្ញាសម្របសម្រួលដើម្បីទប់ទល់នឹងការគំរាមកំហែងពីកម្មវិធីនុយក្លេអ៊ែ និងមីស៊ីលរបស់កូរ៉េខាងជើង
Pham Huan - អ្នកយកព័ត៌មាន VOV នៅអាមេរិក -  
(VOVWORLD) - អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris នៅថ្ងៃទី ២៧ ខែកញ្ញាបានជួបជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo នៅទីក្រុងតូក្យូប្រទេសជប៉ុន។
អនុប្រធានាធិបតីសហរដ្ឋអាមេរិក Kamala Harris នៅក្នុងកិច្ចប្រជុំនៅក្នុងទីក្រុង Washington, DC ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២ (រូបថត៖ AFP/TTXVN) |
នៅក្នុងជំនួបនេះ លោកស្រីអនុប្រធានាធិបតីអាមេរិកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូងសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅឥណ្ឌូប៉ាស៊ីហ្វិក និងជុំវិញពិភពលោក។ លោកស្រី Harris បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរ និងបានស្វាគមន៍ចំពោះជំហាននានាក្នុងការពង្រីកសម្ព័ន្ធភាពដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃសម័យកាល។ ភាគីទាំងពីរបានថ្កោលទោសការសាកល្បងមីស៊ីលផ្លោងនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង ហើយបានសន្យាថា នឹងសម្របសម្រួលដើម្បីទប់ទល់នឹងការគំរាមកំហែងពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។
អ្នកទាំងពីរក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីឆ្លើយតបទៅនឹងវិបត្តិអាកាសធាតុ ពង្រឹងភាពជាដៃគូសេដ្ឋកិច្ច ជាពិសេសផ្នែកបច្ចេកវិទ្យាទំនើប និងគ្រឿងអេឡិចត្រូនិក និងតាមរយៈកិច្ចសហប្រតិបត្តិការអវកាស….
នៅថ្ងៃទី ២៩ ខែកញ្ញា អនុប្រធានាធិបតី លោកស្រី Harris នឹងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង និងទស្សនាតំបន់គ្មានយោធារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង។
Pham Huan - អ្នកយកព័ត៌មាន VOV នៅអាមេរិក