សហរដ្ឋអាមេរិកនិងចិនកំណត់ពេលវេលាសម្រាប់ការចរចាពាណិជ្ជកម្ម

(VOVWORLD) -ប្រធានាធិបតីអាមេរិក លោក Donald Trump គ្រោងនឹងតម្លើងពន្ធពី ២៥% ទៅ ៣០% លើទំនិញដែលនាំចូលពីចិន ក្នុងតម្លៃ ២៥០ ពាន់លានដុល្លារអាមេរិក នាថ្ងៃទី ១ ខែតុលា។
សហរដ្ឋអាមេរិកនិងចិនកំណត់ពេលវេលាសម្រាប់ការចរចាពាណិជ្ជកម្ម - ảnh 1 ទីប្រឹក្សាសេដ្ឋកិច្ច សេតវិមានលោក Larry Kudlow  (រូបថត៖ TTXVN)

នាថ្ងៃទី ២៧ ខែកញ្ញា ទីប្រឹក្សាសេដ្ឋកិច្ច សេតវិមានលោក Larry Kudlow បានឲ្យដឹងថា កិច្ចចរចាពាណិជ្ជកម្មជាបន្តរវាងអាមេរិក និងចិន គ្រោងនឹងប្រព្រឹត្តិទៅចាប់ពីសប្តាហ៍ទី ២ នៃខែតុលា មុនពេលអាមេរិកគ្រោងនឹងតម្លើងពន្ធលើទំនិញដែលនាំចូលពីចិន។

មុននេះ ប្រធានាធិបតីអាមេរិក លោក Donald Trump គ្រោងនឹងតម្លើងពន្ធពី ២៥% ទៅ ៣០% លើទំនិញដែលនាំចូលពីចិន ក្នុងតម្លៃ ២៥០ ពាន់លានដុល្លារអាមេរិក នាថ្ងៃទី ១ ខែតុលា ប៉ុន្តែលោកបានពន្យាពេលដល់ថ្ងៃទី ១៥ ខែតុលា ដើម្បីជួយសម្រួលដល់កិច្ចចរចាពាណិជ្ជកម្មទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ