សហរដ្ឋអាមេរិកនិងចិនចាប់ផ្តើមបើកកិច្ចចរចាពាណិជ្ជកម្មថ្មី

(VOVWORLD) -មន្ត្រីចិនប្រមាណ ៣០ នាក់ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តី Liu He បានមានវត្តមាននៅការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកដើម្បីត្រៀមសម្រាប់កិច្ចចរចាជាន់ខ្ពស់ក្នុងរយៈពេលពីរថ្ងៃពីថ្ងៃទី១០ ដល់ថ្ងៃទី១១ខែតុលា។
សហរដ្ឋអាមេរិកនិងចិនចាប់ផ្តើមបើកកិច្ចចរចាពាណិជ្ជកម្មថ្មី - ảnh 1 អាមេរិក - ចិនបើកការចរចាជុំថ្មី (រូបថត៖ រ៉យទ័រ)

នាថ្ងៃទី៧ខែតុលាសហរដ្ឋអាមេរិកនិងចិនាបានចាប់ផ្តើមបើកកិច្ចចរចាពាណិជ្ជកថ្មីម្មថ្នាក់អនុប្រធានគណៈប្រតិភូថ្នៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក។ មន្ត្រីចិនប្រមាណ ៣០ នាក់ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តី Liu He បានមានវត្តមាននៅការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកដើម្បីត្រៀមសម្រាប់កិច្ចចរចាជាន់ខ្ពស់ក្នុងរយៈពេលពីរថ្ងៃពីថ្ងៃទី១០ ដល់ថ្ងៃទី១១ខែតុលា។ បណ្ដាកិច្ចចរចាជាន់ខ្ពស់មានការចូលរួមរបស់លោកឧបនាយករដ្ឋមន្រ្តី Liu He តំណាងពាណិជ្ជកម្មអាមេរិក Robert Lighthizer និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ Steven Mnuchin។

លេខាធិការសារព័ត៌មានសេតវិមាន Stephanie Grisham បានឲ្យដឹងថាខ្លឹមសារនៃកិច្ចចរចានេះនឹងរួមមានការផ្ទេរបាគល់បច្ចេកវិទ្យាយ៉ាងបង្ខំសិទ្ធិកម្មសិទ្ធិបញ្ញាសេវាកម្មរបាំងមិនគិតពន្ធកសិកម្មនិងបណ្ដាវិធានការណ៍អនុវត្តន៍។ កិច្ចចរចាពាណិជ្ជកម្មអាមេរិក - ចិនធ្វើឡើងមួយសប្តាហ៍មុនពេលអាមេរិកដំឡើងពន្ធលើទំនិញចិន២៥០ពាន់លានដុល្លារពី២៥ភាគរយដល់៣០ភាគរយ។

នៅថ្ងៃដដែលលោកLarry Kudlow ប្រធានទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីអាមេរិក Donal Trump បានឲ្យដឹងថា រដ្ឋអំណាចសហរដ្ឋអាមេរិកបានចាប់ផ្តើមស្រាវជ្រាវពីវិធានការណ៍ដើម្បីការពារវិនិយោគិនអាមេរិកនៅប្រទេសចិន។លោកKudlowក៏បានច្រានចោលព័ត៌មានអំពីការរដ្ឋាភិបាលអាមេរិកកំពុងពិចារណាហាមឃាត់ក្រុមហ៊ុនចិនមិនឱ្យចូលរួមក្នុងទីផ្សារភាគហ៊ុននៅអាមេរិក។

ប្រតិកម្មទៅវិញ

ផ្សេងៗ