សហរដ្ឋអាមេរិកនិងចិនបន្តប្រកាសវិធានការតបតវិញពន្ធគយ

(VOVWORLD) -ចិននឹងបន្តតម្លើងពន្ធបំពេញបន្ថែម ២៥% ឬ ៥% លើរថយន្តនិងគ្រឿងបន្លាស់ដែលនាំចូលពីអាមេរិក។ ការតម្លើងពន្ធបន្ថែមនេះនឹងមានសុពលភាពចាប់ពីវេលាម៉ោង ០០ និង ១ នាទី ថ្ងៃទី ១៥ ខែធ្នូខាងមុខ។
សហរដ្ឋអាមេរិកនិងចិនបន្តប្រកាសវិធានការតបតវិញពន្ធគយ - ảnh 1ទំនិញត្រូវបានផ្ទុកនៅកំពង់ផែនានាក្នុងទីក្រុងឈីងតាវប្រទេសចិន (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នាថ្ងៃទី ២៣ ខែសីហា គណៈកម្មាធិការគោលនយោបាយពន្ធគយ នៃរដ្ឋាភិបាលចិនបានប្រកាសថា ទីក្រុងប៉េកាំងនឹងតម្លើងពន្ធបន្ថែមលើទំនិញរបស់អាមេរិក ដែលមានតម្លៃជាង ៧៥ ពាន់លានដុល្លារអាមេរិក។ ហេតុដូច្នេះហើយ ចាប់ពីថ្ងៃទី ១ ខែកញ្ញា នឹងមានទំនិញរបស់អាមេរិកចំនួនជាង ៥ ពាន់មុខ នាំចេញទៅកាន់ចិន ដែលក្នុងនោះផលិតផលកសិកម្ម ប្រេងឆៅ យន្តហោះធុនតូចជាដើម នឹងត្រូវតម្លើងពន្ធបំពេញបន្ថែមពី ៥% ទៅ ១០ %។ លើសពីនេះទៀត ចិននឹងបន្តតម្លើងពន្ធបំពេញបន្ថែម ២៥% ឬ ៥% លើរថយន្តនិងគ្រឿងបន្លាស់ដែលនាំចូលពីអាមេរិក។ ការតម្លើងពន្ធបន្ថែមនេះនឹងមានសុពលភាពចាប់ពីវេលាម៉ោង ០០ និង ១ នាទី ថ្ងៃទី ១៥ ខែធ្នូខាងមុខ។

នាថ្ងៃដដែល ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា តបតវិញចំពោះការតម្លើងពន្ធថ្មីរបស់ចិន។ នៅលើបណ្តាញសង្គម Twitter ប្រធានាធិបតី លោក Donald Trump បានរិះគន់ការសម្រេចចិត្តនាពេលថ្មីៗនេះរបស់ទីក្រុងប៉េកាំង ព្រមទាំងអះអាងថាទីក្រុងវ៉ាស៊ីនតោននឹងចាត់វិធានការយ៉ាងខ្លាំងក្លា។ យោងតាមប្រធានាធិបតី Trump ថា សហរដ្ឋអាមេរិកនឹងតំឡើងពន្ធពី ២៥% ទៅ ៣០% លើទំនិញរបស់ចិន ដែលមានតម្លៃ ២៥០ ពាន់លានដុល្លារអាមេរិកចាប់ពីថ្ងៃទី ១ ខែតុលាខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ